• 2018-08-25 08:44:53
  • សុខភាព

នេះ​ជា​ហេតុផល​ដែល​អ្នក​មិន​គួរ​ដាក់​ស្រោមអនាម័យ​តាម​កាបូប

  • 2018-08-25 08:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាក់​ស្រោមអនាម័យ​ក្នុង​កាបូប​ប្រហែល​ជា​ហួសសម័យ​ហើយ។ វា​ប្រហែល​ជា​រឿង​ល្អ​នៅ​ពេល​ដែល​បុរស​ចង់​ប្រើ​ហើយ​មាន​វា​តាម​ខ្លួន។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ពី​​ហានិភ័យ​​ក្នុង​ការ​ទុកដាក់​ស្រោម​អនាម័យ​តាម​របៀប​នេះ​ឡើយ។

កាបូប និង ហោប៉ៅ​របស់អ្នក​គឺ​ជា​កន្លែង​ដ៏​អាក្រក់​បំផុត​សម្រាប់​ស្រោម​អនាម័យ។ ការកកិត និង សីតុណ្ហភាព​នឹង​បំផ្លាញ​ស្រោយ​អនាម័យ​របស់​អ្នក​ដោយ​អ្នក។

វេជ្ជបណ្ឌិត Karin O'Sullivan ដែល​ជា​អ្នក​ជា​អ្នក​ជំនាញ​ខាង​សុខាភិបាល​ផ្លូវភេទ​បាន​និយាយ​ថា "កំដៅ សំណើម​ ការ​កកិត​ និង ពន្លឺ អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ស្រោមអនាម័យ​និង ធ្វើ​ឱ្យ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព។

កំដៅ សំណើម​ ការ​កកិត​ និង ពន្លឺ អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ស្រោមអនាម័យ​និង ធ្វើ​ឱ្យ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព

Karin បាន​បន្ថែម​ថា ក្រៅ​ពី​កាបូប អ្នក​ក៏​មិន​គួរ​ទុក​ស្រោយ​អនាម័យ​ក្នុង​បន្ទប់​ដែល​​​អាច​ខូច​គុណភាព​ដោយសារ​សំណើម ឬ ទុក​លើ​ធ្នើ​ដែល​ងាយ​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយសារ​ពន្លឺ​ព្រះអាទិត្យ។

ត្រូវ​ចាំ​ថា កំដៅ សំណើម​ ការ​កកិត​ និង ពន្លឺ ជា​កត្តា​ចម្បង​ដែល​​ធ្វើ​ឲ្យ​ស្រោម​អនាម័យ​មិន​មាន​សុវត្ថិភាព។ ការ​ទុកដាក់​ស្រោមអនាម័យ​បាន​ល្អ គឺ​ជា​ទម្លាប់​ល្អ​មួយដែល​ធ្វើ​ឲ្យ​អ្នក​ប្រាកដ​ថា​មិនមាន​កំហុស​ឆ្គង​​ណាមួយ​ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហេស​របស់​​អ្នក ហើយ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​​ស្រោម​អនាម័យ​ដែល​អ្នក​បម្រុង​នឹង​ប្រើប្រាស់​មិន​មាន​សុវត្ថិភាព ត្រូវ​បោះ​វា​ចោល​ហើយ​ប្រើ​របស់​ថ្មី ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់