- 2018-09-15 09:14:26
- ការអប់រំ
ឆ្ងល់អត់ ហេតុអីកូនប្រុសដូចឪពុកច្រើនជាងម្តាយ ទាំងនេះជាហេតុផល
- 2018-09-15 09:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់អត់ ហេតុអីកូនប្រុសដូចឪពុកច្រើនជាងម្តាយ ទាំងនេះជាហេតុផល
ចន្លោះមិនឃើញ
ឪពុកខុសពីម្តាយ។ លេងខុសគ្នា រៀបមើលខុសគ្នា និង វិធីសាស្រ្តចិញ្ចឹមកូនផ្សេងពីម្តាយ។ ក្មេងប្រុសរៀនពីឪពុកគេដោយមិនដឹងខ្លួន ពីព្រោះឪពុកមានឥទ្ធិពលលើកូនប្រុសតាំងពីពេលទារកកើតមករហូតដល់ធំធាត់។
វេបសាយ Family Education បានលើកឡើងថាមានកូនប្រុសធំពេញវ័យជាច្រើនបានសារភាពថាពួកគេចង់យកគំរូតាមឪពុករបស់គេ។ ក្មេងប្រុស រៀនអំពីភាពជាបុរសអំពីអ្វីដែលមនុស្សប្រុសចូលចិត្ត និង មិនចូលចិត្តបានយ៉ាងលឿនពីឪពុក។
ស្រមៃថានៅពេលដែលប្តីប្រពន្ធមួយគូទើបបានកូនប្រុសដំបូង។ ឪពុកតែងរិះរកវិធីថ្មីៗប្លែកៗដើម្បីឲ្យកូនប្រុសបានលេងសើចសប្បាយ។
បណ្ឌិត Ross Parke នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បាននិយាយថាឪពុកអាចស្វែងយល់ពីអារម្មណ៍ផ្លូវចិត្តកូនប្រុសដូចម្តាយដែរ ប៉ុន្តែវិធីដែលពួកគេឆ្លើយតបទៅកូនខុសគ្នា។ ការលេង និង ភាពសកម្មរបស់ឪពុកបានបង្រៀនទារកឲ្យសកម្ម និង ស្វែងយល់ពីមនុស្សជុំវិញខ្លួន។
ការស្រាវជ្រាវបង្ហាញដោយគ្មានការសង្ស័យថាឪពុកជាផ្នែកមួយដ៏សំខាន់នៃការលូតលាស់ខាងអារម្មណ៍ រាងកាយ និង ការយល់ដឹងរបស់កូនៗ ចាប់ពីគ្រាដំបូងនៃជីវិតរបស់ពួកគេ។
ក្មេងប្រុសដែលឪពុកស្រឡាញ់ ហើយអាចបង្ហាញសេចក្ដីស្រឡាញ់ដោយចេះមើលថែកូនបានល្អ បង្ហាញថាក្មេងប្រុសមានបញ្ហាតិចតួចបំផុតនៅក្នុងជីវិតសិក្សា មិត្តភក្តិ និង មានអាកប្បកិរិយាត្រឹមត្រូវ។ ប្រភពខាងលើបន្ត។
តាំងពីសតវត្សទី១៩ នៅពេលដែលឪពុកត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ហើយ ត្រូវទៅរយៈពេលយូរ កូនប្រុសត្រូវគេបង្រៀនវិជ្ជា និង ការងារដូចឪពុកដោយសង្ឃឹមថានឹងដើរតាមគន្លងឪពុក៕