• 2018-09-20 10:00:00
  • សុខភាព

កុំទុកដល់ខូចការធំ បុរសបើមាន៦ចំណុចនេះ លើពងស្វាស សូមប្រញាប់ទៅជួបពេទ្យ ជាបន្ទាន់

  • 2018-09-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឡើង​ដុំពក និង​ហើម​​ពង​ស្វា​ស តាម​ចំណាំ​ត​គ្នា​ថា វា​ជា​គ្រាន់​តែ​ជា​ជំងឺ​ក្លន ដែល​​មនុស្ស​ប្រុស​ច្រើន​តែង​ជួប​ប្រទះ។ ម្យ៉ាង​វិញ​ទៀត ការ​ចំណាំ​បែប​នេះ សម្គាល់​ទៀត​ថា ​មិន​ជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​ពេល​ខ្លះ ជា​ករណី​តិចតួច ដែល​បណ្ដាល​មក​ពី​លក្ខណៈ​ធម្មជាតិ ឬ​រង​ការ​ប៉ះ​ទង្គិច​នានា។

ទោះ​យ៉ាង​នេះ​ក្ដី វេជ្ជបណ្ឌិត បាន​ណែនាំ អ្នក​ក៏​គួរ​តែ​ពិគ្រោះ និង​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ឲ្យ​ទាន់​ពេលវេលា ចៀសវាង​បង្ក​ទៅ​ជា​ការ​ដុះ​ដុំ​សាច់ នៃ​ជំងឺ​មហារីក។

វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ករណី​ដុំ​សាច់​នៅ​ក្នុង​ពង​ស្វា​ស អាច​ជា​សញ្ញា​ នៃ​ជំងឺ​មហារីក​ពង​ស្វា​ស។ វា​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ប្រសិន​បើ​វា​ត្រូវ​បាន​រក​ឃើញ​ឆាប់​រហ័ស។

សូម​ប្រញាប់​ទៅ​ជួប​ជាមួយ​​នឹង​គ្រូពេទ្យ ប្រសិន​បើ​អ្នក​មាន​ការ​ឈឺ​ចាប់​ភ្លាមៗ ឬ​មិន​អាច​ទ្រាំ​ទ្រ​បាន​នៅ​ក្នុង​ពង​ស្វា​ស ឬ​ពោះ ពីព្រោះ នេះ​គឺ​អាច​បណ្ដាល​មក​ពី​រមួល​។

បើ​បុរស ឬ​ក្មេង​ប្រុស​ណា​ដែល​មាន​រោគ​សញ្ញា​ទាំងនេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិគ្រោះ ឬ​ព្យាបាល​ទាន់​ពេល។

១. មាន​ដុំ​នៅ​ក្នុង​ពង​ស្វា​ស​ របស់​អ្នក

២. ហើម​ពង​ស្វា​ស

៣. ការ​ផ្លាស់ប្ដូរ​រូបរាង​ពង​ស្វា​ស​ របស់​អ្នក

៤. មាន​អារម្មណ៍​ប្លែកៗ​ទាក់ទង​នឹង​ពង​ស្វា​ស

៥. ពង​ស្វា​ ស​ មួយ​រីក​កាន់​តែ​ធំ​ជាង​មុន

៦. ឈឺ​ចាប់ ឬ​មិន​ស្រួល​ នៅ​ក្នុង​ពង​ស្វាស ហើយ​ដែល​ងាយ​មិន​បាត់​ទៅ​វិញ។

ការ​វិភាគ​រក​មូលហេតុ​នៃ​ដុំ​ពក ឬ​ការ​ហើម​ របស់​គ្រូពេទ្យ​អាច​នឹង​តម្រូវ​ដើម្បី​ពិនិត្យ​

• មើល ពិនិត្យ និង​ស្ទាប​ពង​ស្វា​ស

• យក​ភ្លើង​បំភ្លឺ​ពងស្វាស ដើម្បី​ពិនិត្យ​រក​សារធាតុរាវ ឬ​កន្លែង​មាន​បញ្ហា​ណា​មួយ

• ប្រហែល​ជា​អាច​ត្រូវ​ការ​ ការ​ថត​កាំរស្មី ថត​ស្កេន ឬ​ថត​អេកូ។

សូមបញ្ជាក់ថា ការ​ព្យាបាល​ដុំ​ពក ឬ​ហើម គឺ​អាស្រ័យ​លើ​មូលហេតុ។ អ្នក​ប្រហែល​ជា​មិន​ត្រូវ​ការ​ ការ​ព្យាបាល​ទេ ប្រសិន​បើ​វា​មិន​បណ្ដាល​ឲ្យ​មាន​បញ្ហា​ណា​មួយ និង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់