• 2018-09-26 03:44:03
  • ការអប់រំ

ប្រមូលផ្ដុំអាហារូបករណ៍លំដាប់ៗទាំង៥ប្រទេស ដល់សិស្សនិស្សិតខ្មែរសិក្សាមិនអស់លុយ

  • 2018-09-26 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay សូមចែករំលែកដំណឹង​អាហារូបករណ៍​អន្តរជាតិល្បីៗនៅបណ្ដាប្រទេសអភិវឌ្ឍនានា ជុំវិញពិភពលោក ដែលសិស្សនិស្សិត​ មាន​គម្រោង​បន្តការសិក្សានៅក្រៅប្រទេស​គួរចាប់ឱកាសមួយនេះឲ្យសោះ។

សូមអានលម្អិតដូចខាងក្រោម៖

១. អាហារូបករណ៍សិក្សានៅប្រទេសជប៉ុន

អាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT សម្រាប់ថ្នាក់អនុបណ្ឌិតរយៈពេល ២ ឆ្នាំ និងបណ្ឌិតរយៈពេល ៣ ឆ្នាំ នៅសកលវិទ្យាល័យ Kyushu តាមការឧទ្ទេសនាមពីសកលវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០១៩។ សេចក្តីណែនាំ សូមចុចនៅទីនេះ និងអានលម្អិតពីសាកលវិទ្យាល័យ សូមចុចទីនេះ

២. អាហារូបករណ៍សិក្សានៅប្រទេសកូរ៉េ

អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង Korean Government Scholarship Program (KGSP) សម្រាប់ឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រ) និងក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)។ ថ្នាក់បរិញ្ញាបត្រចាប់បើកពីខែ ២៥ កញ្ញា ដល់ ១៦ តុលា ២០១៨ ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់បើកពីខែកុម្ភះ​ជារៀងរាល់ឆ្នាំ។ សេចក្តីណែនាំ សូមចុចនៅទីនេះ

៣. អាហារូបករណ៍សិក្សានៅប្រទេសហូឡង់

អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សានៅប្រទេសហូឡង់ ផ្ដល់ប្រាក់ឧបត្ថម្ភ​ពី ៣០០០អឺរូ ទៅ ២៥ ០០០អឺរូ ចាប់បើកទទួលពាក្យពីថ្ងៃទី០១ តុលា ឆ្នាំ ២០១៨ ដល់ ០១ កុម្ភៈ ឆ្នាំ២០១៩ ។ សេចក្តីណែនាំ សូមចុចនៅទីនេះ

៤. អាហារូបករណ៍សិក្សានៅចងក្រភពអង់គ្លេស

អាហារូបករណ៍ Chevening ផ្តល់ដោយ​រដ្ឋាភិបាល​អង់គ្លេសសម្រាប់តែថ្នាក់អនុបណ្ឌិត​ទេ នៅចក្រភពអង់គ្លេស។ អាហារូបករណ៍នេះផ្តល់ជូនថ្លៃធ្វើដំណើរទៅមក ថ្លៃសាលា ប្រាក់ខែ ថ្លៃវីសា ថ្លៃទៅដល់ និងត្រលប់មកប្រទេសកំណើត និងប្រាក់ជំនួយធ្វើដំណើរទៅចូលរួមកម្មវិធីនៅអង់គ្លេស។ សេចក្តីណែនាំ សូមចុចនៅទីនេះ

៥. អាហារូបករណ៍សិក្សានៅប្រទេសអាល្លឺម៉ង់

អាហារូបករណ៍ DAAD របស់រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា​ (ថ្នាក់អនុបណ្ឌិត និងបណ្ឌិត) សិក្សានៅប្រទេសអាឡឺម៉ង់ សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៏ រាប់បញ្ចូលទាំងកម្ពុជា។ DAAD ផ្តល់ជូនថ្លៃធ្វើដំណើរ ថ្លៃធានារ៉ាប់រង និងប្រាក់ខែ ៧៥០ អឺរ៉ូសម្រាប់ថា្នក់អនុបណ្ឌិត និង ១០០០ អឺរ៉ូសម្រាប់ថា្នក់បណ្ឌិត។ ដាក់ពាក្យតាមប្រៃសណីយ៍ ឬតាម Internet ។ សេចក្តីណែនាំ សូមចុចនៅទីនេះ

គួរបន្ថែមថា សិស្សនិស្សិតអាចតាមដានដំណឹងអាហារូបករណ៍បន្តបន្ទាប់ តាមរយៈ គេហទំព័រក្រសួងអបរំ យុវជន និងកីឡា

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់