- 2018-09-27 02:50:09
- ការអប់រំ
មិនទាន់អស់ទេ! សញ្ញាបត្របាក់ឌុបរបស់សិស្សម្នាក់ ក្រសួងដាក់ថា កើតនៅឆ្នាំ២០០
- 2018-09-27 02:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់អស់ទេ! សញ្ញាបត្របាក់ឌុបរបស់សិស្សម្នាក់ ក្រសួងដាក់ថា កើតនៅឆ្នាំ២០០
ចន្លោះមិនឃើញ
វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដែលក្រសួងចាប់ផ្ដើមឲ្យបេក្ខជនទៅដកនោះ មានករណីខុសប្រក្រតីជាបន្តបន្ទាប់។ ក្នុងនោះដែរមានបេក្ខជនខ្លះ ចេញឈ្មោះផ្សេងដាក់រូបផ្សឹង ខុសភេទ ពុំមានបោះត្រាជាដើម។ ឥឡូវនេះស្រាប់តែមានការចែកចាយព្រោងព្រាត លើវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិរបស់បេក្ខជនម្នាក់ មានឈ្មោះថា អឹង ដូណា ប្រឡងនៅមណ្ឌលវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងដាក់ថា កើតនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ០២០០។
បេក្ខជនរូបនេះថែមទាំងទទួលបាននិទ្ទេសB ក្នុងលំដាប់ពិន្ទុរហូតដល់ ៩៩,៣១៩ឯណោះ។ មានការលើកឡើងថា ប្រសិនបើសញ្ញាបត្របណ្ដោះអាសន្នចេញខុសដូចនេះ តើបេក្ខជនយកទៅប្រើការបានយ៉ាងដូចម្ដេចទៅ?
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់ Sabay ថា ចំពោះបញ្ហាខុសប្រក្រតីនៅលើវិញ្ញាបនបត្របណ្ដោះអាសន្ន ដូចជាករណីដាក់រូបខុសម្ចាស់ ខុសភេទ ពុំមានបោះត្រាជាដើមនោះ គឺក្រុមការងារបច្ចេកទេស កំពុងត្រួតពិនិត្យទៅលើបញ្ហានេះហើយ ដើម្បីរកឲ្យឃើញថា ពិតជាមានរឿងទាំងនេះកើតឡើងពិតមែនឬយ៉ាងណា?
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមទៀតថា ចំពោះការសុំកែតម្រូវ ក្នុងករណីវិញ្ញាបនបត្រមានភាពមិនប្រក្រតី បេក្ខជន អាចដាក់ពាក្យស្នើសុំមកកាន់នាយកដ្ឋានរដ្ឋបាល។ ចំពោះករណីសាលាណាដែលទារលុយពីសិស្ស ក្នុងករណីទារលុយពីសិស្សដើម្បីធ្វើការកែតម្រូវ គឺក្រសួងអនុញ្ញាតឲ្យបេក្ខជនដាក់ពាក្យបណ្ដឹងមកកាន់នាយកដ្ឋានរដ្ឋបាល នៃទីស្ដីការក្រសួងអប់រំ ដោយមានភ្ជាប់ជាមួយភស្តុតាង ដើម្បីដាក់ទម្ងន់លើបញ្ហាដែលបានកើតឡើង និងបញ្ជាក់ឲ្យបានច្បាស់លាស់៕
ចុចអានអត្ថបទពាក់ព័ន្ធ៖