- 2018-10-04 07:00:00
- ការអប់រំ
ដឹងតែនឹកពួកគាត់! ក្រោយអាន ៣ស្នាដៃនេះ ន័យចាក់ដោត រំលឹកគុណគ្រូបង្រៀន
- 2018-10-04 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែនឹកពួកគាត់! ក្រោយអាន ៣ស្នាដៃនេះ ន័យចាក់ដោត រំលឹកគុណគ្រូបង្រៀន
ចន្លោះមិនឃើញ
០៥ តុលាជាថ្ងៃនៃទិវាគ្រូបង្រៀនពិភពលោក ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានគ្រោងរៀបចំអបអរសាទរ ក្រោមពាក្យស្លោក គុណភាពគ្រូបង្រៀន គឺគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ បានលើកទឹកចិត្តសាធារណជន ឲ្យផ្ញើកំណាព្យមានន័យរំលឹកគុណ ជូនចំពោះគ្រូបង្រៀន។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានចុះផ្សាយ ពីកំណាព្យដ៏មានន័យជាច្រើន ដើម្បីប្រកួតប្រជែង និងជ្រើសរើស រំលឹកគុណគ្រូបង្រៀន ត្រៀមចូលរួមទិវាពិភពលោក១នេះ។ ក្នុងចំណោមស្នាដៃទាំងនោះ ថ្ងៃនេះ Sabay សូមលើកយកកំណាព្យខ្លី ចំនួន៣ ជូនចំពោះគ្រូបង្រៀនទាំងអស់។
ទី១ និពន្ធដោយ លោក លីម អាស៊ីគីន និស្សិតអក្សរសាស្ត្រខ្មែរ មានចំណងជើងថា ទិវាគុណគ្រូ។
រីឯកំណាព្យទី២ និពន្ធដោយ លោក នឿប ម៉ី មានចំណងជើងថា ទេវតារក្សាផែនដីគឺគ្រូ។
រីឯកំណាព្យទី៣ និពន្ធដោយ លោក វឿន វីនវុត្ថា សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ វិទ្យាល័យតាអី មានចំណងជើងថា គ្រូជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ។
សូមបញ្ជាក់ថា ទិវាគ្រូបង្រៀនពិភពលោក បានរៀបចំជារៀងរាល់ឆ្នាំទូទាំងពិភពលោក ចំថ្ងៃទី៥ ខែតុលា។ ទិវានេះ រៀបចំឡើងក្នុងគោលបំណង ឲ្យសាធារណជនដឹង និងរំលឹកគុណជូនគ្រូបង្រៀន ដែលបានផ្តល់ចំណេះដឹង និងដំបូន្មានដ៏ល្អ សម្រាប់ជីវិត។