• 2018-10-14 07:07:34
  • ព័ត៌មាន

បំណងសម្រេចចុងក្រោយ១គត់របស់សម្ដេចតា ពេលទ្រង់សោយទិវង្គតកាលពី៦ឆ្នាំមុន

  • 2018-10-14 07:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រះ​មហាវីរ​ក្សត្រ​​ ​ព្រះ​ នរោត្តម ​សីហនុ មាន​ព្រះ​បំណង​ច្រើន​ តែ​បំណង​មួយ​​​ក្នុង​ចំណោម​ទាំង​នោះ​គឺ ​ក្រោយ​ទ្រង់​សោយទិវង្គត ​ទ្រង់​ចង់​បាន​ព្រះ​អដ្ឋិ​របស់​ទ្រង់​​តម្កល់​ជាមួយ​នឹង​ព្រះរាជ​បុត្រី​គឺ​ព្រះរាជធីតា នរោត្តម គន្ធបុប្ផា ​ជា​បុត្រី​សំណព្វចិត្ត ​ដែល​បាន​សុគត​តាំង​ព្រះ​ជន្ម​៤​ឆ្នាំ ។

កាល​ពី​ឆ្នាំ​១៩៥២ ​​​​ព្រះបរមអដ្ឋិ​របស់ព្រះនាង​ម្ចាស់ក្សត្រីយ៍​ត្រូវ​បានតំកល់​ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុមុខ។ លុះ​បំណង​សម្រេ​ចចុង​ក្រោយ​ ​ពេល​ដែល​ព្រះករុណា​ ព្រះបាទសម្តេច​ព្រះ​នរោត្តម ​សីហនុ ទ្រង់​សោយទិវង្គត​នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២​ ព្រះ​បរមអិដ្ឋ​របស់​ព្រះអង្គ​ក៏ត្រូវ​បាន​យកទៅ​បញ្ចុះ​នៅ​ក្នុង​ចេតិយ​រួម​ជាមួយ​នឹង​ព្រះរាជបុត្រី​សំណព្វ​របស់​ព្រះអង្គដែរ​ ទាំង​នេះគឺធ្វើ​តាមព្រះរាជបណ្តាំរបស់ព្រះអង្គ​។

ព្រះ​នរោត្តម ​សីហនុ និងព្រះរាជធីតា នរោត្តម គន្ធបុប្ផា

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម