• 2018-10-17 09:15:00
  • ការអប់រំ

នេះហើយហេតុផល ដែលសិង្ហបុរី លែងចង់ឲ្យក្មេងប្រជែងគ្នាដោយការប្រឡង តែមកធ្វើរឿងមួយ

  • 2018-10-17 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ឆ្នាំ​២០១៩​តទៅ ប្រទេស​សិង្ហបុរី នឹង​លុប​ចោល​ការ​ប្រឡង​សម្រាប់​ការ​ដាក់​ចំណាត់​ថ្នាក់​កុមារ​នៅ​តាម​សាលា ដោយ​ផ្ដើម​ពី​ថ្នាក់​​បឋម​សិក្សា​ថ្នាក់១ និង២។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សិង្ហបុរី បាន​ប្រាប់​ថា នេះ​ជា​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ ដោយ​ហេតុ​ផល​​ដើម្បី​រៀបចំ​ឲ្យ​មាន​បរិយាកាស​ល្អ​សិក្សា​ និង​គ្មាន​សំពាធ។ បន្ទាប់​មក​គឺ​ឈាន​ទៅ​សម្រេច​នូវ​ឧត្ដមភាព​​ធនធាន​មនុស្ស​ ដែល​មាន​ចំណេះដឹង​​យូរអង្វែង​ និង​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ចាប់​តាំង​ពី​ថ្នាក់​តូច​ទៅ​។

រូបតំណាង

លោក Ong Ye Kung រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ពាក្យ​ដ៏​មាន​ន័យ​មួយ​ឃ្លា​ប្រាប់​គេហទំព័រ We Forum ថា "ការ​សិក្សា​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​នោះ​ទេ។ លោក​បន្ត​ថា ក្រសួង​អប់រំ​ កំពុង​គ្រោង​រៀបចំ​ផែន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ ជា​បន្តបន្ទាប់​មួយ​ ដែល​សំដៅ​លើ​ការ​ជំរុញ​បរិយាកាស​ល្អ​ក្នុង​កា​រៀន​សូត្រ ជា​ជាង​ការ​ប្រៀបធៀប​រវាង​សិស្ស​ ពី​មួយ​ទៅ​សិស្ស​មួយ។

ម្យ៉ាង​វិញ​ទៀត ក្រសួង​នឹង​​មាន​ការ​លើក​ទឹក​ចិត្ត​បុគ្គល​ឱ្យ​ផ្ដោត​ការ​យកចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍន៍​ ការ​ស្រាវជ្រាវ និង​សិក្សា​ផ្ទាល់​ខ្លួន​សិស្ស​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

រូបតំណាង

សូម​បញ្ជាក់​ថា​ ការ​ពិភាក្សា​ ការ​ធ្វើ​លំហាត់​​ និង​សំណួរ​មួយ​ចំនួន នឹង​ត្រូវ​កំណត់​ដើម្បី​ជំនួស​ពិន្ទុ​ប្រលង​ក្នុង​ថ្នាក់​ ដែល​នេះ ​ជា​វិធីសាស្ត្រ​នៃ​ការ​ប្រមូល​ព័ត៌មាន​អំពី​ការ​អនុវត្ត​ របស់​សិស្ស​សាលា​បឋមសិក្សា​។ នេះ​បើ​តាម លោក Ong Ye Kung រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​ប្រទេស​សិង្ហបុរី​។

ប្រភព៖ We Forum ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់