- 2018-10-31 03:10:00
- ការអប់រំ
រំភើប! ទីបំផុតសិស្សក្រីក្រនិទ្ទេស A ៣នាក់ ជាប់អាហារូបករណ៏៥ឆ្នាំ ទៅបរទេសហើយ
- 2018-10-31 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! ទីបំផុតសិស្សក្រីក្រនិទ្ទេស A ៣នាក់ ជាប់អាហារូបករណ៏៥ឆ្នាំ ទៅបរទេសហើយ
ចន្លោះមិនឃើញ
ក្រោយការត្រួតពិនិត្យតឹងរឹង ជាលទ្ធផលបានបញ្ជាក់ថា សិស្សឆ្នើមកម្ពុជាក្នុងគ្រួសារក្រីក្រ ចំនួន ៣នាក់ទៀត បានជាប់អាហារូបករណ៍ពេញលេញ ទៅរៀននៅប្រទេសចិន រយៈពេលមួយចប់កម្មវិធីសិក្សា ដោយក្រុមហ៊ុនមួយ។
លោក ឌី ចាន់នី អគ្គនាយករង ក្រុមហ៊ុនNi Hao China Education Consulting Co.,Ltd បានប្រាប់ Sabay តាមទូរសព្ទថា ក្រុមហ៊ុននេះ ពិតជាចង់ជួយដល់សិស្សពូកែនិទ្ទេស A មានឆន្ទៈសិក្សា ហើយមកពីគ្រួសារមានជីវភាពក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ឲ្យទៅរៀននៅសាលាល្បី លំដាប់ខ្ពស់ នៅ ប្រទេសចិន តាមអាហារូបករណ៍ ១០០%។
មុនសម្រេចផ្ដល់ឱកាសសិក្សាដល់សិស្សឆ្នើមក្រីក្រ ក្រុមការងារនៃក្រុមហ៊ុនចិនខាងលើ បានចុះទៅជួបផ្ទាល់ ជាមួយបេក្ខជនជាច្រើនរូប ដល់ទីកន្លែង។
ក្រុមហ៊ុនបានធ្វើការសិក្សាអំពីស្ថានភាព ការរស់នៅ ការសិក្សា ឆន្ទៈ និងគោលបំណងរបស់សិស្ស តាមរយៈបទសម្ភាសន៍ជាមួយ លោកគ្រូ អ្នកគ្រូ លោកនាយកសាលា អាជ្ញាធរ ភូមិ ឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន Ni Hao China Education Consulting Co.,Ltd សិស្សឆ្នើម និទ្ទេស Aក្នុងឆ្នាំសិក្សា២០១៨ ទាំង៣រូប ដែលបានអាហារូបករណ៍ពេញមួយចប់កម្មវិធី ថ្នាក់បរិញ្ញាបត្ររយៈពេល ៥ឆ្នាំ មានដូចជាៈ
១. សិស្សនិទ្ទេស A ម៉ក់ យិត សិស្សមកពី វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
២. ឌឿន ដេត សិស្សមកពី វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ដែលស្ថិតនៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣. អេង បញ្ញា សិស្សមកពី វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតនៅ ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា អាហារូបករណ៍នេះនឹងផ្ដល់ជូន សម្រាប់ថ្លៃបង់សាលា ថ្លៃស្នាក់នៅ និងប្រាក់ខែ ប្រចាំខែចំនួន ២៥០០យ៉ាន់ ប្រហែល ៤០០ដុល្លាសហរដ្ឋអាមេរិក៕