- 2018-11-03 01:00:00
- ការអប់រំ
ដឹង៤រឿង អ្នកអាចភ្ញាក់ខ្លួនព្រើត លែងឆ្ងល់ថាកូនចេះទម្លាប់នេះមកពីណា?
- 2018-11-03 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹង៤រឿង អ្នកអាចភ្ញាក់ខ្លួនព្រើត លែងឆ្ងល់ថាកូនចេះទម្លាប់នេះមកពីណា?
ចន្លោះមិនឃើញ
ការអប់រំកូនចៅឲ្យក្លាយជាបុគ្គលល្អ មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកនឹងត្រូវប្រឈមបញ្ហាតូច ឬធំរាប់មិនអស់ទម្រាំកូនធំដឹងក្ដី។ ចំណុចនេះហើយ ទើបមានអ្នកខ្លះ ចេះតែឆ្ងល់ថា ហេតុអ្វីកូនខ្លះស្រួលណែនាំ ប្រៀនប្រដៅ ប៉ុន្តែកូនខ្លះទៀតគឺពិបាក មិនដឹងកាត់ទៅណា?
សំណួរនេះ ឪពុកម្ដាយឆ្ងល់ តែពួកគេភ្លេចគិតដល់សកម្មភាពរបស់ខ្លួន ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅកូន។
១. ព្រងើយកន្តើយជាមួយកូន
ដោយសារនឿយហត់ខ្លាំង ទើបនៅពេលខ្លះ អ្នកមិនមានចិត្តអំណត់ចំពោះកូន ដោយមិនសូវខ្វាយខ្វល់លើគេ នោះកូននឹងប្រើការស្រែកដើម្បីធ្វើឲ្យអ្នកចាប់អារម្មណ៍នឹងគេ។ ជាហេតុដែលធ្វើឲ្យគេអាចសាងទម្លាប់នេះបានក្នុងរយៈពេលយូរ។
២. ដាក់វិន័យហួសហេតុ
នៅពេលដែលអ្នកហាមឃាត់កូនច្រើនពេក ដោយមិនឲ្យគេធ្វើនេះ មិនឲ្យគេធ្វើនោះ នឹងធ្វើឲ្យកូនប្រើការស្រែកដើម្បីប្រឆាំងនឹងអ្នក។ ជាពិសេស ពេលដែលអ្នកមិនបានប្រាប់កូនមុនថា មិនឲ្យគេធ្វើអី ហើយពេលគេទៅធ្វើ អ្នកស្រែកមិនឲ្យគេធ្វើ នោះគេនឹងអាចស្រែកយំខ្លាំងដាក់អ្នកវិញ។
៣. ពេលនៅកណ្ដាលចំណោម
ពេលខ្លះ ពិសេសពេលចេញក្រៅពិសេសនៅជុំគ្នាច្រើន នៅពេលដែលកូនចាប់ផ្ដើមស្រែក ហើយអ្នកចុះចាញ់ នោះកូននឹងរក្សាទម្លាប់មួយនេះ ព្រោះមានតែការស្រែកនេះទេ ទើបអាចធ្វើឲ្យអ្នកស្ដាប់តាមគេ។ ដូចនេះ អ្នកមិនគួរឲ្យកូនរក្សាទម្លាប់មួយនេះឡើយ។
៤. ស្រែកដាក់កូន
នៅពេលដែលអ្នកតែងតែស្រែកដាក់កូន នោះកូននឹងរៀនតាមអ្នកយ៉ាងលឿន។ ជាហេតុដែលធ្វើឲ្យគេអាចរក្សាទម្លាប់អាក្រក់មួយនេះក្នុងខ្លួន ធ្វើឲ្យអនាគតគេអាចបំផ្លាញយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះអាកប្បកិរិយារបស់អ្នកនៅចំពោះមុខកូនឲ្យបានខ្ពស់៕