• 2018-11-03 02:50:00
  • ការអប់រំ

ចំខួប​១០​ឆ្នាំ សារមន្ទីរដ៏ល្បី១ នៅខេត្តសៀមរាប នឹងធ្វើរឿងរំភើប១

  • 2018-11-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា ដើម្បី​អបអរសាទរ ខួប​១០​ឆ្នាំ​ នៃ​ដំណើរ​ការ​បើក​ទទួល​ភ្ញៀវ ​របស់​សារមន្ទីរ​ព្រះនរោត្ដម​សីហនុ-អង្គរ នឹង​មាន​បើក​ឱ្យ​សាធារណជន​ជាតិ និងអន្តរជាតិ ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ ។ រយៈ​ពេល​ ០៣​ថ្ងៃ គឺ​ចាប់​ពី​ ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ២០១៨​ ខាង​មុខ​នេះ។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​បាន​ឈ្វេងយល់​ឱ្យ​បាន​កាន់​តែ ច្រើន​បន្ថែម​ទៀត ​ពី​បេតិកភណ្ឌ​សម្បត្តិ សិល្បៈ​វប្បធម៌​ជាតិ​របស់​យើង​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ផង​ដែរ។

សូម​បញ្ជាក់​ថា សារ​មន្ទីរ​ព្រះនរោត្ដម​សីហនុ-អង្គរ​នេះ ស្ថិតនៅ​ខាង​ជើង​ជាប់​សាលា ខេត្ត​សៀមរាប​។ នៅ​ក្នុង​សារមន្ទីរ​នេះ​មាន​ដាក់​តាំង​វត្ថុបុរាណ​ជា​ច្រើន​ប្រភេទ រួម​មាន បដិមា កុលាលភាជន៍ ផ្នូរ​បុរាណ​សាកសព ឬ ឆ្អឹង​ខ្មោច​នៃមនុស្ស​សម័យ​បុរាណ។

តាម​ឯកសារ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា លលាដ៍​ក្បាល​មនុស្ស​បុរាណ​កាល​នេះ ស្ថិត​ក្នុង​សម័យ​យុគ​សំរឹទ្ធ និង​បាន​រក​ឃើញ​នៅ ក្នុង​បាត​បារាយណ៍​ទឹកថ្លា ក្នុង​អំឡុង​ពេល​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ នៅ​បារាយណ៍​ទឹកថ្លា ឆ្នាំ២០០៤-​២០០៥។ ចំពោះ​រូប​បដិមា​ជា​ច្រើន​ទៀត​ត្រូវ​បាន​យក​មក​ពី​ការ​កំណាយ​នៅ​ប្រាសាទ​បន្ទាយក្ដី៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់