- 2018-11-05 05:56:23
- ស្នេហា
៥ហេតុផលបញ្ជាក់ថាស្រីៗមានកម្ពស់ទាប គួរស្រលាញ់ប្រុសខ្ពស់ៗ ទើបសមនឹងខ្លួនបំផុត
- 2018-11-05 05:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ហេតុផលបញ្ជាក់ថាស្រីៗមានកម្ពស់ទាប គួរស្រលាញ់ប្រុសខ្ពស់ៗ ទើបសមនឹងខ្លួនបំផុត
ចន្លោះមិនឃើញ
ស្រីៗបានកម្ពស់ខ្ពស់ ទៅស្រលាញ់ជាមួយបុរសដែលខ្ពស់មើលទៅសមម្យ៉ាង តែមិនមែនមានន័យថា ស្រីៗទាបៗទៅស្រលាញ់បុរសខ្ពស់ៗ មិនសមនោះទេ។ មានហេតុផលជាច្រើនដែលបញ្ជាក់យ៉ាងច្បាស់ថា បើនារីៗទាប ទៅស្រលាញ់ខាងប្រុសមានកម្ពស់ខ្ពស់ គឺសមគ្នាបំផុត៖
១. ពេលចង់ឈោងយករបស់ដែលខ្ពស់ផុតពីដៃ មិនបាច់ពិបាកដាក់កៅអី ឬចំទើតជើង ព្រោះមានគូស្នេហ៍ជើងវែងៗ គ្រាន់តែលូកដៃដល់បាត់។
២. ស្រួលឡើងជិះករ ពេលឆ្លងទឹក ធម្មតាបើនារីៗជើងខ្លីចង់ឆ្លងទឹករាក់ៗ ក៏ពិបាកដែរស្រួលមិនស្រួលត្រូវរកទូក តែមានបុរសជាទីស្រលាញ់បានកម្ពស់ខ្ពស់ គ្រាន់តែលើកដាក់ស្មាជាការស្រេច។
៣. ពេលបង្កើតវេលាផ្អែមល្ហែមជាមួយគ្នាមើលទៅពិសេសជាងអ្នកមានកម្ពស់ស្មើគ្នា៖ ខាងស្រីទាប ខាងប្រុសខ្ពស់ ពេលចង់ថើបគ្នា ទាល់តែខាងប្រុសឱន រូបភាពនេះគ្រាន់តែស្រមៃមើលក៏ Sweet ដែរ ហើយមើលទៅឡើងទំនង។
៤. អ្នកណាក៏គេសរសើរថា កម្ពស់ទាបបានគូស្នេហ៍ឡើងខ្ពស់ ដែលនេះជាមូលហេតុមួយធ្វើឲ្យនារីៗ រីកមុខរីកមាត់ណាស់ពេលទៅណាម្ដងៗ ព្រោះគូស្នេហ៍ធ្វើឲ្យខ្លួនមានមោទនភាព។
៥. ពេលទៅមើលកម្មវិធីអីមួយ ឬពេលមានមនុស្សច្រើនស្រួលឡើងជិះក។ នេះជាហេតុផលម្យ៉ាងទៀត ពេលទោមើលការប្រគំតន្ត្រីអី កុំភ័យខ្លាចមើលមិនឃើញ ហើយពេលដើរលេងមើលគេ មើលឯងមិនឃើញ ឡើងជិះកគេទៅឡើងស្រួល។
សូមបញ្ជាក់ថា ៥ចំណុចខាងលើនេះ គឺ Sabay បានសាកសួរទៅកាន់នារីៗមួយចំនួន មានកម្ពស់មិនដល់ 1,60Cm នឹងបានបង្ហាញហេតុផលដូចខាងលើនេះ៕