• 2018-11-08 06:04:17
  • ការអប់រំ

ភ្ញាក់ផ្អើល អ្នកជាប់និទ្ទេសAឆ្នាំនេះទទួលបានកាដូពិសេស បន្សល់តាំងពីសម័យហ្លួងព្រះស្ដេចកន

  • 2018-11-08 06:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨​ព្រឹកមិញ​នេះ សិស្ស​និទ្ទេស​A ចំនួន​៤០៨​នាក់ បាន​ជួប​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្វី​ដែល​ពិសេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ សម្ដេច ហ៊ុន សែន បាន​ជូន​កាដូ​ជា​ប្រាក់​ស្លឹង បន្សល់​ទុក​តាំង​ពី​សម័យ​ហ្លួង​ព្រះស្ដេច​កន ម្នាក់ៗ​១។ សម្ដេច បាន​ថ្លែង​ថា ប្រាក់​ស្លឹង ​ជាប្រាក់​បោះពុម្ព​នៅ​ឆ្នាំ ១៥១៤ ក្រោយ​ហ្លួង​ព្រះស្ដេច​កន​ឈ្នះ​ស្ដេច​ស្រី​សុគន្ធបទ ដែល​បាន​រើ​រាជធានី​ទៅ​នៅ​ត្បូង​ឃ្មុំ​បច្ចុប្បន្ន ហើយ​​ប្រាក់​ស្លឹង​នេះ​បាន​បោះពុម្ព​នៅ​ទីនោះ (នគរព្រៃក្នុង)។

​សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ ​«ខ្មែរ​យើង​មិនមែន​ទើប​តែ​មាន​ប្រាក់​ចាយ​នោះ​ទេ ប្រាក់​ស្លឹង​នេះ​ ជា​ប្រាក់​តំណាង​មួយ ​នៃ​ដំណាក់​កាល​ដែល​មាន​ប្រទេស​ជា​ច្រើន​មក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ដែល​យើង​ទើប​ទៅ​យក​ពី​ប្រទេស​ហូឡង់​ត្រឡប់​មកវិញ។»

ប្រាក់ស្លឹង

ចំពោះ​មូល​ហេតុ​ដែល​សម្ដេច​ជូន​ការដូ​នេះ ដើម្បី​យុវជន​ទាំង​អស់ បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ ដោយ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ស្លឹង​នេះ ម្នាក់​១ ព្រម​ទាំង​ថវិកា​ម្នាក់​២​លាន​រៀល iPad​តម្លៃ​៤៨០​ដុល្លារ​ម្នាក់​១គ្រឿង និង​សៀវភៅ​ក្រម​ង៉ុយ​ម្នាក់​២​ក្បាល៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់