- 2018-11-11 03:21:42
- ព័ត៌មាន
ភ្នំពេញនឹងធ្វើម្ចាស់ផ្ទះទទួល ក្រុមអ្នកនិយាយភាសាបារាំងលំដាប់ពិភពលោកលើកដំបូងបង្អស់
- 2018-11-11 03:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញនឹងធ្វើម្ចាស់ផ្ទះទទួល ក្រុមអ្នកនិយាយភាសាបារាំងលំដាប់ពិភពលោកលើកដំបូងបង្អស់
ចន្លោះមិនឃើញ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង លើកទី៣៩ នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយក៏ជាកិតិ្ដយស សម្រាប់ប្រជាជននៅរាជធានីភ្នំពេញផងដែរ។
ឯកឧត្តមបានបន្ដថា មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅថា អង្គការហ្វ្រង់កូហ្វូនី និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំងផងដែរ។ កិច្ចប្រជុំនេះក៏បានដោយផ្តោតលើប្រធានបទ ដែលពាក់ពន្ធ័កីឡាគឺកីឡាសុខភាព ឬបំពេញឱ្យគ្នា កីឡាការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ, តើជាហានិភ័យ ឬជាឱកាស កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។
ឯកឧត្តមអភិបាលក៏បានលើកឡើងថា កម្ពុជាមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធ សាស្ត្រ៥ឆ្នាំ របស់សមាគមទុកជាប្រយោជន៍ដល់បុព្វហេតុនៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែន អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ របស់បណ្តាសមាជិកសមាគមនាពេលអនាគតឱ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។
គួរជម្រាបថា អង្គការហ្វ្រង់កូហ្វូនី គឺជាក្រុមប្រទេសប្រើប្រាស់ភាសាបារាំងបានក្លាយជាអង្គការដ៏ធំមួយ ថ្នាក់ពិភពលោក និងមានលក្ខន្តិកៈទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងនោះព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ជាស្ថាបនិកមួយអង្គដែរ។
ចុចអានបន្ថែម - អង្គការលំដាប់ពិភពលោក នឹងយករូបសំណាកសម្ដេចតា ទៅតាំងនៅកន្លែងដ៏មហិមា
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ