• 2018-11-26 02:11:26
  • ការអប់រំ

ភ្ញាក់ព្រើតពេលដឹងព្រះជន្ម ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ពង្សសូរិយា ដ៏ស្រស់ស្អាតរបស់កម្ពុជា

  • 2018-11-26 02:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ដ៏​ស្រស់​ស្អាត​បំផុត នៃ​សែ​រាជវង្ស​​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទើប​តែ​មាន​ព្រះជន្ម​២១​ព្រះ​វស្សា​តែ​ប៉ុណ្ណោះ។ ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​គម្រប់​២១ ព្រះ​វស្សា​របស់​ទ្រង់។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក Royal du Cambodge។

ព្រះ​អង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរេាត្តម ចក្រពង្ស ជាមួយអ្នកម្នាង Moniren។ ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាម​ការ​បញ្ជាក់​របស់ ​Royal du Cambodge ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា សព្វថៃ្ងទ្រង់គង់រស់នៅ និង សិក្សា នៅ​សាធារណរដ្ឋប្រជាមានិតចិន និង យាងមកកម្ពុជា ម្តងកាលដែរ៕

រូបភាព៖ Royal du Cambodge អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់