- 2018-12-07 05:11:37
- ការអប់រំ
៥ យ៉ាងកាដូគាប់ចិត្តអ្នកចូលរួម គួរទៅពិព័រណ៍សៀវភៅ៣ថ្ងៃនេះឲ្យហើយ
- 2018-12-07 05:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងកាដូគាប់ចិត្តអ្នកចូលរួម គួរទៅពិព័រណ៍សៀវភៅ៣ថ្ងៃនេះឲ្យហើយ
ចន្លោះមិនឃើញ
ព្រឹកថ្ងៃដំបូងនៃពិព័រណ៍សៀវភៅកម្ពុជា បានចាប់ផ្ដើមគេសង្កេតឃើញអ្នកចូលរួម ជាពិសេសសិស្សានុសិស្សដែលស្រឡាញ់ការអាន បានចូលរួមទិញ និងអានសៀវភៅយ៉ាងច្រើនកុះករ។ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ អ្នកចូលរួមបានមកកន្លែងរៀបចំតាំងពីម៉ោង៧ព្រឹក ជាងទៀតការពិព័រណ៍នេះ នឹងកម្មវិធីពិសេសសម្រាប់អ្នកចូលរួម។
ជាក់ស្ដែងតាមរយៈក្រុមការងារ Sabay បានទៅចុះផ្ទាល់ ដោយបានសាកសួរក្រុមស្ម័គ្រចិត្តរៀបចំទាក់ទិនចំណុចពិសេស៥យ៉ាង គួរកុំរំលងពិព័រណ៍សៀវភៅនេះឲ្យសោះ៖
១. ទទួលបានសៀវភៅចំណេះដឹងឥតគិតថ្លៃ
ពិព័រណ៍នេះ ទទួលបានការគាំទ្រពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនឹងមានការចែកសៀវភៅដោយឥតគិតថ្លៃប្រមាណ ១០ម៉ឺនក្បាល ដល់អ្នកទៅចូលរួម។ ដើម្បីបានសៀវភៅនេះ លោកអ្នកគ្រាន់ស្នើសុំពាក្យបំពេញ ហើយធ្វើការតាមការណែនាំរបស់ក្រុមការងាររៀបចំ ពិព័រណ៍នេះ។
២. ដោះដូរសៀវភៅចាស់ៗ
អ្វីដែលពិសេសនោះ មានស្តង់ដោះដូរសៀវភៅ (Book Exchange) នៅស្ដង់លេខ៦៧ ដែលអ្នកចូលរួមមានសៀវភៅចាស់ អាចយកមកដោះដូរសៀវភៅអានដោយគិតថ្លៃប្រមាណជាង ១០០ក្បាល។ បញ្ជាក់បើសៀវភៅលោកអ្នកជាភាសាខ្មែរ ត្រូវដោះដូរជាភាសាខ្មែរ បើសៀវភៅលោកអ្នកជាភាសាអង់គ្លេស ត្រូវដោះដូរជាភាសាអង់គ្លេស។
៣. បរិច្ចាគសៀវភៅចាស់ៗ
នៅស្តង់ដដែលនេះ លោកអ្នកដែលមានសៀវភៅចាស់ៗ ដែលអានរួច ក៏អាចយកទៅបរិច្ចាគឲ្យក្មេងៗក្រីក្រនៅតាមបណ្ដាខេត្ត តាមរយៈការចូលរួមពិព័រណ៍នេះផងដែរ។
៤. មានឱកាសជួបជាមួយអ្នកនិពន្ធជើងចាស់ និងថ្មី
ជឿជាក់ថា អ្នកចូលចិត្តអានសៀវភៅប្រាកដជាចង់ជួប ចង់ស្គាល់អ្នកនិពន្ធ។ នេះជាឱកាសល្អបំផុត សម្រាប់ការជួបជាមួយម្ចាស់ស្នាដៃអ្នកនិពន្ធជើងចាស់ និងថ្មី និងការថតរូបទុកជាអនុស្សាវរីយ៍។
៥. ទទួលបានការបញ្ចុះតម្លៃរាល់ការទិញសៀវភៅនីមួយៗ
អ្វីដែលពិសេសនោះ ការតាំងពិព័រណ៍នេះ ស្ទើរតែគ្រប់ស្តង់ទាំងអស់ មានលក់សៀវភៅគ្រប់ប្រភេទថ្មី ចាស់ ជាមួយការបញ្ចុះតម្លៃពិសេសរាល់ការទិញសៀវភៅនីមួយៗ។
គួរជម្រាបថា សូមកុំរំលងពិព័រណ៍សៀវភៅកម្ពុជាប្រចាំឆ្នាំលើកទី៧ ចាប់ផ្ដើមនៅថ្ងៃទី៧, ៨ ដល់ថ្ងៃទី៩ ខែធ្នូ នៅក្នុងបរិវេណបណ្ណាល័យជាតិ ដែលមានទីតាំងនៅខាងមុខសកលវិទ្យាល័យជាតិគ្រប់គ្រង ម្ដុំវត្តភ្នំ៕