- 2018-12-08 04:49:14
- សុខភាព
លំហាត់១០យ៉ាងដែលអ្នកគួរមាន បើចង់រឹងមាំ និងមានវិន័យដូចទាហាន
- 2018-12-08 04:49:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំហាត់១០យ៉ាងដែលអ្នកគួរមាន បើចង់រឹងមាំ និងមានវិន័យដូចទាហាន
ចន្លោះមិនឃើញ
បើទោះជាមកទល់សម័យទំនើបទៅហើយក្តី ប៉ុន្តែប្រទេសជឿនលឿនមួយចំនួនដូចកូរ៉េខាងត្បូងជាដើមនៅតែតម្រូវឲ្យពលរដ្ឋខ្លួន ត្រូវតែបំពេញកាតព្វកិច្ចយោធា ព្រោះក្នុងជួរកងទ័ពបានពង្រឹងមនុស្សទាំងកាយសម្បទា បញ្ញា និង ស្មារតី។
ទោះជាអ្នកមិនមានបំណងចូលក្នុងកងទ័ពក៏ដោយ ប៉ុន្តែលំហាត់ទាំង១០យ៉ាងខាងក្រោមនេះ នឹងធ្វើឲ្យអ្នករឹងមាំ និង មានវិន័យដូចទាហាន៖
១០ លំហាត់ប្រាណសម្រាប់ "សួត"
លំហាត់ប្រាណសម្រាប់ "សួត"ជាប់ពាក់ព័ន្ធយ៉ាងសំខាន់ទៅនឹង ភ្លៅ គូទ និង សរសៃពួរ។
ចលនាសាមញ្ញនោះគឺ ឈរឲ្យត្រង់ខ្លួន រួចបោះមួយជំហានទៅមុខ បើកស្មាទាំង២ស្របដងខ្លួន បន្ទន់ជង្គង់ជើងខាងក្រោយឲ្យប៉ះនឹងដី ភ្លៅខាងមុខក៏ត្រូវបន្ទាបទាល់តែដល់ដីដូចគ្នា (ដូចក្នុងរូប)។
ចំណាំ៖ ជង្គង់ខាងមុខរបស់អ្នកមិនត្រូវហួសចុងជើងទេ ហើយកម្លាំងទាំងអស់ត្រូវប្រមូលផ្តុំលើកែងជើងដើម្បីប្រឹងបន្ទាបខ្លួនទៅនឹងដី។
៩ លើកដងខ្លួន
លំហាត់ប្រាណដ៏សាមញ្ញមួយនេះ នឹងជួយពន្រឹងក្បាលពោះ និង ខ្នងរបស់អ្នកឲ្យរឹងមាំ។ លំហាត់ប្រាណប្រភេទនេះនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដងខ្លួនរបស់អ្នកក្នុងការលើករបស់ធ្ងន់ៗ។
លំហាត់នេះវាឈឺបន្តិច ពិសេសត្រង់បរិវេណក្បាលពោះសម្រាប់អ្នកមិនធ្លាប់ហាត់ ប៉ុន្តែមានប្រសិទ្ធភាព ព្រោះ "ភាពស្រ្តេស" ទាំងអស់អ្នកបានបញ្ជូនវាទៅតាមសាច់ដុំ ពោលគឺវាធ្វើឲ្យរឹងមាំទាំងដងខ្លួន និង ស្រស់ស្រាយទាំងអារម្មណ៍។
៨ បន្ទន់ជង្គង់
ការបន្ទន់ជង្គង់ជួយបង្កើតសាច់ដុំផ្នែកខាងក្រោមរបស់អ្នក។ ជាមួយជើងរឹងមាំ ទាហានអាចលើករបស់ធ្ងន់ៗបាន។
បន្ទន់ជង្គង់មុំ ៤៥ ដឺក្រេ (ជង្គង់មិនឲ្យផុតចុងជើង) បញ្ឈរដងខ្លួនឲ្យត្រង់ បន្ទាបខ្លួនចុះទៅក្រោមឲ្យភ្លៅទៅប៉ះនឹងដី រួចប្រើកម្លាំងពីកែងជើងប្រឹងលើកដងខ្លួនមកវិញ (ដូចក្នុងរូប)។
មូលហេតុដែលអំឡុងពេលហ្វឹកហាត់ ទាហានបៀមរបស់ក្នុងមាត់គឺដើម្បីឲ្យប្រាកដថា កម្លាំងទាំងផ្នែកខាងលើនៃដងខ្លួននឹងរុញចុះទៅខាងក្រោម។
៧ ការដើរឆ្ងាយដើម្បីឡើងភ្នំ
លំហាត់ប្រាណនេះទាមទារទាហានប្រើប្រាស់សាច់ដុំជាច្រើនក្នុងការស្ពាយរបស់របរធ្ងន់នៅលើខ្នងដើរចុះឡើងឆ្លងភ្នំក្នុងរយៈចម្ងាយឆ្ងាយ។
ប៉ុន្តែអ្នកក៏អាចហាត់បាន ដោយគ្រាន់តែស្ពាយរបស់របរស្រាលៗ ដើរចុះឡើងលើជម្រាលផ្លូវ ឬ កូនភ្នំតូចៗនៅតំបន់កម្សាន្តណាមួយ។ មណ្ឌលគិរី ប្រហែលជាកន្លែងសាកសមបំផុតអាចឲ្យលោកអ្នកហាត់ប្រាណនេះបាន។
៦ បន្ទន់ខ្លួន រួមនឹង ការលោតហក់
លំហាត់នេះទាមទារទាំងការហាត់ផ្នែកខាងក្រោមនឹងខាងលើរួមគ្នា។ វាជាចលនាមួយដើម្បីធានាចង្វាក់បេះដូងរបស់អ្នក។
ដំបូងអ្នកត្រូវអនុវត្តដោយការលោតហក់ទៅលើ ក្រោយមក ពេលដងខ្លួនអ្នកធ្លាក់ដល់ដីត្រូវបន្ទាបដងខ្លួនអ្នកឲ្យស្របទៅនឹងដី ហើយត្រូវប្រើដៃនិងស្មាដើម្បីរុញដងខ្លួនទៅលើវិញ។
ដោយសារតែលំហាត់នេះទាក់ទងនឹងចង្វាក់បេះដូង និង ខ្យល់ដង្ហើម ទើបការណែនាំខាងដើមតម្រូវឲ្យអ្នកធ្វើលំហាត់សួត។
៥ ការរត់មិនឈប់ (Interval Running)
សំខាន់ខ្លាំងណាស់សម្រាប់ទាហាន ប្រសិនបើមិនចេះរបៀបរត់ ឬ គ្មានកម្លាំងរត់ ប្រាកដជាត្រូវសត្រូវបាញ់ស្លាប់មិនខាន។
ការរត់មិនឈប់ ឬ interval running បានន័យថា ដំបូងអ្នកត្រូវរត់ពេញទំហឹង ក្រោយមកមិនឲ្យឈប់ទេ ប៉ុន្តែអាចរត់យឺតៗដើម្បីសន្សំកម្លាំង ក្រោយមានកម្លាំងឡើងវិញ អ្នកត្រូវបន្តរត់មួយទំហឹងទៀត ហើយត្រូវធ្វើសាចុះសាឡើងរបៀបនេះរហូត។
៤ លើករបស់ធ្ងន់ៗឲ្យផុតក្បាល
ជាសមត្ថភាពដែលអាចឲ្យអ្នកលើករបស់ធ្ងន់ៗផុតក្បាល។ វាទាមទារសាច់ដុំកំភួនដៃ ស្មា ចង្កេះ និង ជើង។ លំហាត់ប្រាណដែលទាហានត្រូវលើករបស់ធ្ងន់ៗ ត្រូវប្រើសាច់ដុំរាងកាយទាំងមូល បូកនឹងសាច់ដុំដើមទ្រូងដើម្បីរុញវត្ថុឡើងទៅលើ។
៣ ការហែលទឹក
លំហាត់ប្រាណហែលទឹកដែលហួសសម័យសម្រាប់ទាហាន ប៉ុន្តែវានៅតែមានតួនាទីសំខាន់។ វាជំរុញភាពរឹងមាំពេញរាងកាយទាំងមូល សមត្ថភាពក្នុងការគ្រប់គ្រងនៅពេលស្ថានភាពខុសគ្នា និង ធ្វើឲ្យរឹងមាំនូវប្រព័ន្ធសរសៃឈាមបេះដូង។
កងទ័ពភាគច្រើនត្រូវបានគេបង្រៀនឲ្យហែលទឹកជាមួយឯកសណ្ឋាន និង គ្រឿងបរិក្ខារ ដើម្បីប្រាកដថាគេអាចមានសមត្ថភាពក្នុងការប្រយុទ្ធនៅថ្ងៃបន្ទាប់។
២ ការលើកដងខ្លួន (អាវ៉ង់)
ការអាវ៉ង់នេះប្រហែលជាលំហាត់ស្នូលបំផុតនៅក្នុងការបង្វឹកទាហាន ព្រោះវាជាលំហាត់ធ្វើឲ្យរឹងមាំផ្នែកខាងលើនេះដងខ្លួន ដើម្បីកាន់អាវុធ និង សមត្ថភាពនៃការលើកដាក់។
១ ស្មារតី
សំខាន់បំផុតសម្រាប់ទាហានក្នុងការពង្រឹងស្មារតីរបស់ពួកគេនៅគ្រប់ស្ថានភាព។ លំហាត់ផ្នែកស្មារតីរបស់ទាហាន គឺជាលំហាត់ដែលពិបាកបំផុត និង ត្រូវបង្វឹកក្នុងរូបភាពច្រើនទម្រង់ដូចជា៖ ឲ្យទាហានហ្វឹកហាត់ក្នុងស្ថានភាពតានតឹងបំផុត ហាត់យូរបំផុត ឬ បោះពួកគេនៅក្នុងបរិយាកាសដែលអួអាប់បំផុត ធ្វើយ៉ាងណាអាចឲ្យពួកគេគ្រប់គ្រង់ខ្លួនឯងឲ្យបាន។
សរុបមក សម្រាប់លំហាត់ទាំង១០យ៉ាងសម្រាប់ទាហាន តើលោកអ្នកគិតថាខ្លួនឯងអាចធ្វើបានប៉ុន្មាន?