• 2018-12-09 04:03:02
  • សុខភាព

ដើម្បី​ក្លាយ​ជា​ទាហានដ៏​ល្អ អ្នក​ត្រូវ​លត់​ដុំ​១០​យ៉ាង​នេះ​

  • 2018-12-09 04:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ក្លាយ​ជា​ទាហាន​ដ៏​រឹង​មំា​ និង​អង់​អាច​ក្លាហាន​ បុគ្គលិក​ម្នាក់​ៗ​ត្រូវ​ហ្វឹកហាត់​ លត់​ដុំ​​យ៉ាង​ខ្លាំង​ទើប​បាន។ ជម្រើស​ហ្វឹកហាត់​មាន​ច្រើន​យ៉ាង​ណាស់​ តែ​ថ្ងៃ​នេះ​សូម​បង្ហាញ​វិធី​ហ្វឹកហាត់​១០​យ៉ាង​ដែល​​ធ្វើ​ឲ្យ​អ្នក​នឹង​ក្លាយ​ជា​ទាហាន​ដ៏​ល្អ។

ទី១៖ ហក់​លោត

ការ​ហ្វឹក​ហាត់​ហក់​លោត​ជា​វិធី​សាស្ត្រ​ហាត់​ប្រាណ​ដ៏​សាមញ្ញ​មួយ​ ប៉ុន្តែ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​ជួយ​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​រឹងមាំ។ ហក់​លោក​បោះ​ជំហាន​ទៅ​មុខ​​បង្កើន​នូវ​ភាព​រឹង​មាំ​រាង​កាយ គោល​ជំហរ​ និង​ភាព​លំនឹង​នៃ​រាង​កាយ​ ជា​ពិសេស​​ឈរ​ជើង​មួយ​ដ៏​រឹងមាំ​ដែរ។ ត្រូវ​ចាំ​ថា​ ជង្គង់​ខាង​មុខ​របស់​អ្នក​មិន​ត្រូវ​ទៅ​មុខ​ហួស​​ម្រាម​ជើង​របស់​អ្នក​ឡើយ​។

ទី​២៖ ​ងើប​ដង​ពឹង​​លើ​កម្លាំង​ជើង​

វិធី​ហាត់​ប្រាណ​នេះ​​ក៏​សាមញ្ញ​សម្រាប់​អ្នក​ហាត់​ប្រាណ​ទូទៅ​ដែរ​​ដោយ​កន្លែង​ហាត់​ប្រាណ​ណា​ក៏​មាន​ដែរ។ ដាក់​ជើង​ជាប់​ឧបករណ៍​អ្វី​មួយ​ ហើយ​យក​ដៃ​​ដាក់​លើ​​ខ្លួន​​ដើម្បី​ងើប​ដង​ខ្លួន​ចេញ​ពី​កម្រាល​ដោយ​ពឹង​​ផ្នែក​លើ​កម្លាំង​ជើង។ វិធី​នេះ​ពិត​ជា​មាន​ផល​ល្អ​ណាស់​ដល់​កម្លាំង​កាយ​ ជា​ពិសេស​ធ្វើ​ឲ្យ​​​គ្មាន​ក្បាល​ពោះ​​បង្កើត​បាន​ជា​​សាច់​ដុំ​​៦​ និង​ចង្កេះ​ក៏​ស្អាត។​

ទី​៣៖ លោត​ចោងហោង

​ជម្រើស​លោត​ឈរ​លោត​ចោងហោង​ពិត​ជា​​បង្កើន​ដល់​កម្លាំង​កាយ និង​ដង​ខ្លួន​មាំ​មួន​ល្អ​ណាស់។ អ្នក​ដែល​ហាត់​វិធី​នេះ​កាន់​តែ​បាន​យូរ​ កាន់​តែ​ធ្វើ​ឲ្យ​រាងកាយ​របស់​កាន់​តែ​រឹង​មាំ។ វិធី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិធី​ហាត់​ប្រាណ​ដ៏​ធ្ងន់​ធ្ងរ​មួយ។

ទី​៤៖ ហាត់​ដើរ​ផ្លូវ​ឆ្ងាយ

អ្នក​ប្រហែល​ជា​មិន​គិត​ដល់​អត្ថប្រយោជន៍​​អំពី​ការ​ដើរ​ ឬ​រត់​ត្រឹក​ៗ​ឆ្ងាយ​រាប់​រយ​គីឡូម៉ែត្រ​នោះ​​ទេ​ ដោយ​សារ​មិន​សូវ​​មាន​អ្នក​ហាត់​​ច្រើន​ ក្រៅ​ពី​កង​ទ័ព។ វា​វិធី​មួយ​ជួយ​ធ្វើ​ឲ្យ​កម្លាំង​ស៊ូ​នឹង​ភាព​ហត់​នឿយ​​ក្រោម​កម្តៅ​ថ្ងៃ​ រាង​កាយ​​មាន​ចលនា​ និង​បង្កើន​កម្លាំង​ស៊ុហ្វ​បាន​ល្អ​ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កង​ទ័ព។​ ​

ទី​៥៖ លោត​លូន​មាន​វត្ថុ​​ធ្ងន់​ជាប់​ខ្លួន​

ចលនា​អោន​ងើប​ៗ​ លោត​ផង​​អាហ្វង់​ផង ខណៈ​ជាប់​ខ្លួន​មាន​​វត្ថុ​ធ្ងន់​ថែម​ទៀត​ពិត​ជា​កម្រ​មាន​មនុស្ស​ទូទៅ​​ធ្វើ​ណាស់។ នេះ​​វិធី​ដ៏​ល្អ​សម្រាប់​ទាហាន​ ពី​ព្រោះ​កម្លាំង​ទាហាន​ត្រូវ​ការ​​វត្ថុ​ធ្ងន់​ៗ​ជាប់​ខ្លួន​ទាល់​តែ​ហ្វឹកហាត់​បែប​នេះ​ទើប​ទ្រាំ​ទ្រ​បាន។ ​ ​ ទី៦៖ រត់​ផ្លូវ​ឆ្ងាយមាន​វត្ថុ​ធ្ងន់​ជាប់​ខ្លួន​

ការ​ហាត់​រត់​ចម្ងាយ​រាប់​សិប​​គីឡូម៉ែត្រ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​​បង្កើន​ថាមពល​ក្នុង​ខ្លួន ស៊ូ​នឹង​ភាព​អត់​ធ្ងន់។ ប៉ុន្តែ​ហាត់​តែ​ប៉ុណ្ណេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ​​អ្នក​ត្រូវ​ស្ពាយ​​វត្ថុ​​ធ្ងន់​ជាប់​ខ្លួន​ ហើយ​ពេល​ខ្លះ​ពាក់​ស្បែក​​ជើង​​ដែល​មាន​ទម្ងន់​ធ្ងន់​ថែម​ទៀត​ទើប​​កាន់​តែ​អស្ចារ្យ។ តាម​អ្នក​ជំនាញ​ថា​ វិធី​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បង្កើត​ស្មារតី​អង់អាច​ក្លាហាន​ថែម​ទៀត។ ​

ទី​៧៖ លើក​ទម្ងន់​

មិន​ថា​ ទាហាន​ កង​កម្លាំង​ប្រដាល់​​អាវុធ​គ្រប់​ប្រភេទ​ ឬ​អ្នក​កីឡា​នោះ​ទេ​ដែល​ត្រូវ​ហាត់​​លើក​ទម្ងន់​ សូម្បី​តែ​មហា​ជន​ទូទៅ​ក៏​ហាត់​លើក​ទម្ងន់​នេះ។ កម្លាំង​ស៊ុហ្វ​ កម្លាំង​ដៃ​ ស្មារតី និង​រាង​កាយ​​កាន់​តែ​អស្ចារ្យ​នៅ​ពេល​ស៊ូ​ទ្រាំង​នឹង​ទម្ងន់​លើក​ឡើង​លើ។ ​

ទី​៨៖ ​ហែល​ទឹក

ឃើញ​អ្នក​កីឡា​កាយ​វប្បកម្ម​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់​ចំពោះ​សាច់​ដុំ​រាង​កាយ​របស់​គេ​ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​ឃើញ​​កីឡាករ​ កីឡា​ការិនី​​ហែល​ទឹក​ដែល​ឬ​ទេ? តាម​ពិត​ទៅ​ការ​​ហែល​ទឹក​ដ៏​ជួយ​ធ្វើ​ឲ្យ​សាច់​ដុំ​ឡើង​ដុំ​ខ្លាំង​ដែរ។ ជា​ពិសេស​រាង​ស្អាត​តែ​ម្តង​មាំមួន​តែ។ សារពាង្គកាយ​គ្រប់​​ទាំង​អស់​​មាន​ចលនា​នៅ​ពេល​ហែល​ទឹក ដូច្នេះ​ហើយ​បាន​ជា​ការ​ហែល​ទឹក​ជា​វិធី​ដ៏​អស្ចារ្យ​មួយ។ ​

ទី​៩៖ ហាត់​អាហ្វង់

ដើម្បី​បង្កើន​កម្លាំង​ដៃ​ និង​កម្លាំង​ស៊ុហ្វ​ស៊ូ​ទ្រាំ​នឹង​ទម្ងន់​រាង​កាយ​ ​អ្នក​ចាំ​បាច់​​ត្រូវ​តែ​អាហ្វង់។ ការ​អាហ្វង់​កាន់​តែ​ច្រើន​ កាន់​តែ​ធ្វើ​ឲ្យ​រាង​បង្កើន​សាច់​ដុំ​មាំ​មួន។ រឹត​តែ​អស្ចារ្យ​ទៀត​នោះ​គឺ​ឈាន​ដល់​ការ​អាហ្វង់​ដៃ​ម្ខាង​ ឬ​ជើង​ម្ខាង។

ទី​១០៖ ហាត់​ស្មារតី

ការ​ហ្វឹកហាត់​បង្កើន​ភាព​អស្ចារ្យ​លើ​កម្លាំង​តែ​ម្យ៉ាង​ មិន​គ្រប់​គ្រាន់​នោះ​ទេ​សម្រាប់​ទាហាន។ ទាហាន​ត្រូវ​មាន​ស្មារតី​ក្លាហាន​ ឆន្ទៈ​មោះមុត​។ ពួក​គេ​មិន​ត្រូវ​ខ្លាច​ញញើត​ តក់​ស្លុត ឬ​ញាប់ញ័រ​នឹង​ឧបសគ្គ​គ្រប់​យ៉ាង​នៅ​​ចំពោះ​មុខ​​ឡើយ។ វិធី​នេះ​​ត្រូវ​ហ្វឹកហាត់​ឆ្លង​កាត់​បញ្ហា​លំបាក​ ឧបសគ្គ​ និង​ភាព​ស្មុគស្មាញ​ជា​ច្រើន​នៅ​ចំពោះ​មុខ​ដើម្បី​ឲ្យ​ឆន្ទៈ និង​ស្មារតី​រឹង​មាំ។ បង​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ទេ​ថា អ្នក​ខ្លះ​គ្រាន់​តែ​ឃើញ​ឈាម​ក៏​សន្លប់​ដែរ ពី​ព្រោះ​អ្នក​នោះ​​មិន​​ធ្លាប់​​​ជួប​នឹង​បញ្ហា​បែប​នោះ​ទើប​ធ្វើ​ឲ្យ​គាត់​ស្មារតី​ខ្សោយ៕​​

ប្រភព៖ Therichest ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់