- 2018-12-19 07:15:28
- ស្នេហា
បុរសឥណ្ឌូនេស៊ី បានរៀបការជាមួយនារីអង់គ្លេសស្រស់ស្អាត ធ្វើឲ្យគេច្រណែនគ្រប់គ្នា
- 2018-12-19 07:15:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសឥណ្ឌូនេស៊ី បានរៀបការជាមួយនារីអង់គ្លេសស្រស់ស្អាត ធ្វើឲ្យគេច្រណែនគ្រប់គ្នា
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ បុរសជនជាតិឥណ្ឌូនេស៊ី វ័យ២៦ឆ្នាំម្នាក់ បានរៀបការជាមួយនឹងនារីជនជាតិអង់គ្លេសដ៏ស្រស់ស្អាត មកពីទីក្រុង Manchester ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតមានការច្រណែនយ៉ាងខ្លាំង។
បុរសឥណ្ឌូនេស៊ីខាងលើត្រូវបានគេស្គាល់ឈ្មោះថា Karna Radheya ខណៈនារីមានសាច់សខ្ចីនោះឈ្មោះ Polly Alexandria Robinson។ ពួកគេបានស្រលាញ់គ្នាអស់មួយរយៈធំមកហើយ មុនសម្រេចចិត្តរៀបការបែបម៉ូស្លីមយ៉ាងសាមញ្ញជាមួយគ្នា កាលពីថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ រូបថតនៃពិធីមង្គលការរបស់ពួកគេ ក៏ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គមផងដែរ។
គូស្វាមីភរិយាថ្មីខាងលើ បានជួបគ្នាដំបូងនៅលើកោះបាលី កាលពីខែសីហា ឆ្នាំ២០១៧។ នៅពេលនោះ លោក Karna ធ្វើការនៅលើកោះបាលី ហើយក៏បានជួប និងស្គាល់នាង Polly តែម្ដង។ ក្រោយពេលបានស្គាល់ចិត្ត និងស្រលាញ់គ្នាមួយឆ្នាំកន្លះ ពួកគេក៏សម្រេចចិត្តរៀបការជាមួយគ្នាតែម្ដង។
យ៉ាងណាមិញ កាលពីដំបូងឡើយ លោក Karna សឹងមិនជឿថា នារីដែលមានរូបសម្បត្តិស្រស់សោភាដូចនាង Polly អាចមកស្រលាញ់លោកឡើយ ខណៈអ្នកដទៃទៀតក៏ភ្ញាក់ផ្អើលចំពោះទំនាក់ទំនងអ្នកទាំងពីរផងដែរ។ ទោះជាយ៉ាងណា ស្នេហារបស់ពួកគេកាន់តែរឹងមាំ រហូតឈានដល់ចំណុចនេះ៕
ចុចអាន៖