• 2018-12-23 08:22:55
  • ការអប់រំ

ពី​ក្រោយ​រឿងរ៉ាវ​នៃ​រូបភាព​ដ៏​ល្បី​ដែល​ថត​ពី​ព្រះចន្ទ​មក​ផែនដី

  • 2018-12-23 08:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​លោក Bill Anders បាន​ថត​រូប​ពី​យានអវកាស Apollo នៅ​យប់​មុន​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​១៩៦៨ ទំនាក់ទំនង​របស់​យើង​ជាមួយ​ពិភពលោក​បាន​ផ្លាស់ប្តូរ​ចាប់​តាំង​ពី​ពេល​នោះ​មក។

រូបភាព​នេះ​មាន​អាយុ​​អាយុ​​កន្លះ​សតវត្ស​ហើយ។ នៅ​ពេល​ផែនដី​រំកិល​នៅ​លើ​អ័ក្ស​ផ្ដេក​អាកាសយានិក Bill Anders បាន​ដក​កាមេរ៉ា Hasselblad ចុច​គ្រឹប​ថត​រូបភាព​​ផែនដី​​ពី​​អាប៉ូឡូ​ទី​៨ នៅ​លើ​ឋាន​ព្រះចន្ទ។

​​ក្រោយ​មក​ពេល​អាកាសយានិក​ចុះ​មក​ដល់​ផែនដី​វិញ ទស្សនាវដ្តី Life បាន​យក​រូប​នោះ​ទៅ​ចុះ​ផ្សាយ និង ក្រោយ​មក​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ជា​រូបភាព​ល្អ​ឥត​ខ្ចោះ​​របស់ Earthrise ។ Earthriseជា​បណ្តុំ​រូប​ថត​ផែនដី​ពីលើ​លំហ​របស់ NASA។

វា​ក៏​បាន​បង្កើត​នូវ​ប្រវត្តិសាស្រ្ត​​រូបថត​ដ៏​ល្បីល្បាញ​បំផុត​នៅ​ពេល​ដែល​​បេសកកម្ម​​​ណាសា​​ឆ្នាំ​១៩៦៨​គឺ​ជា​ដំណើរ​រុករក​ប្រកប​ដោយ​គ្រោះថ្នាក់។

Earthrise បង្ហាញ​ពី​ផ្ទះ​រស់​មនុស្ស​ជាតិ​​​យើង​ដែល​មាន​រាង​មូល​ដូច​បាល់​ពណ៌​ខៀវ​និង​ស​​ថត​​ចម្ងាយ​ ៣៨៦ លាន​គីឡូម៉ែត្រ​ពី​ផែនដី។

Frank Borman, James Lovell និង William Anders អាកាសយានិក​នៅ​លើ​ Apollo ទី​៨។ Anders បាន​និយាយ​ថា "យើង​មក​រុករក​​នៅ​ឋាន​ព្រះចន្ទ ហើយ​អ្វី​ដែល​យើង​រក​ឃើញ​គឺ​ផែនដី"។

Earthrise ថត​នៅ​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​។ ក្រុម​អាកាសយានិក​មាន Frank Borman, Jim Lovell និង Bill Anders កំពុង​ធ្វើ​ចលនា​ជុំវិញ​ព្រះចន្ទ ហើយ Bill Anders បាន​ទាញ​កាមេរ៉ា​ថត​​ផែនដី។

ទិដ្ឋភាព​ដែល​មិន​អាច​បំភ្លេច​បាន​មួយ​ទៀត​គឺ NASA បាន​ផលិតវីដេអូ​ឡើង​វិញ​ដើម្បី​បង្ហាញ​ពី​វីធី​ដែល Bill Anders ថត​រូប​ផែន​ដី។

ក្រោយ​ត្រលប់​មក​ផែនដី​វិញ Anders បាន​និយាយ​ថា "យើង​មក​រុករក​​នៅ​ឋាន​ព្រះចន្ទ ហើយ​អ្វី​ដែល​យើង​រក​ឃើញ​គឺ​ផែនដី"៕

NASA បាន​ផលិតវីដេអូ​ឡើង​វិញ​ដើម្បី​បង្ហាញ​ពី​វីធី​ដែល Bill Anders ថត​រូប​ផែន​ដី

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់