• 2018-12-23 04:07:14
  • ការអប់រំ

៦សន្លឹក ទិដ្ឋភាពដ៏កម្រឃើញក្នុងព្រះបរមរាជវាំង និងប្រវត្តិរឿងរ៉ាវគ្រប់គ្នាគួរដឹង តកូន តចៅ

  • 2018-12-23 04:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ថាបនា​ព្រះបរមរាជវាំង​ចុងក្រោយ​ បាន​រៀប​ចំ​ឡើង​នៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។

នេះជាទិដ្ឋភាពដ៏កម្រឃើញ ៦សន្លឹក នៅក្នុងព្រះបរមរាជវាំង៖

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។

ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរ​​ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។

សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖

  • ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
  • ព្រះរាជពិធីបុណ្យទ្វារទសមាស
  • ព្រះរាជសាវនាការថ្វាយការតាំង
  • ពិធីសច្ចាប្រណិធាន
  • ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។ ចុចអានបន្ត

ប្រភពរូបភាព៖ royal_cambodianmonarchy

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់