• 2018-12-27 09:53:44
  • សុខភាព

នេះជាទិដ្ឋភាពកងកម្លាំងខណ្ឌសម្រុកប្រមូលសំរាមរបស់ពលរដ្ឋភ្នំពេញ គចោលនៅតាមដងផ្លូវ

  • 2018-12-27 09:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៧ ធ្នូ​ ២០១៨​នេះ បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​បាតុកម្ម​មិន​ធ្វើការ​ប្រមូល​សំរាម​ ដែល​បង្ក​ឲ្យ​សំរាម​នៅ​ក្នុង​ខណ្ឌ​នីមួយៗ គ​ចោល​នៅ​តាម​ដង​ផ្លូវ​ និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ។ ជា​ដំណោះ​ស្រាយ​បណ្ដោះអាសន្ន អភិបាល​រាជធានី​ស្នើ​អភិបាល​ខណ្ឌ​ទាំង​១២ បញ្ចេញ​កម្លាំង​ជួយ​ប្រមែប្រមូល​សំរាម​ ទម្រាំ​មាន​ដំណោះ​ស្រាយ​ប្រសើរ​ឡើង​វិញ​។​​​​

នេះ​គឺ​ជា​ទិដ្ឋភាព​កង​កម្លាំង​ខណ្ឌ​ទួលគោក​ ចុះ​​ប្រមូល​សំរាម​របស់​ពលរដ្ឋ​ បោះចោល​នៅ​តាម​ដង​ផ្លូវ២៣០ ខាង​ត្បូង​មជ្ឈមណ្ឌល​ម៉ុងឌីយាល់ ​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

គួរជម្រាបបន្ថែមថា បុគ្គលិក​ប្រមូល​សំរាម​ក្រុមហ៊ុនស៊ីន​ទ្រី​ បាន​ទាមទារ​លក្ខខណ្ឌ​ចំនួន​៤ ចំណុចដូច​ខាងក្រោមនេះ៖

ទី​១ សុំ​អោយ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់

ទី​២ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកាស​ក្រសួង​ការងារ​

ទី​៣ ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ចំនួន​១៥​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩ ។

ទី​៤ បញ្ហា​ផ្សេង​ៗ

ប៉ុន្តែ​​មក​ទល់​ពេល​នេះ​ ការចរចារមិនបានសម្រេចដោយសារតែខាងក្រុមហ៊ុន មិនស្របចំនុចទី ៣ ដោយព្រមតំឡើងត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ ទើបការតវ៉ាបានផ្ទុះឡើង៕

​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់