- 2019-01-05 06:47:00
- ការអប់រំ
ការសិក្សា៖ អ្នកកើតក្នុងគ្រួសារជីវភាពលំបាក មានគុណសម្បត្តិ ៥ យ៉ាងលើសពីមនុស្សទូទៅ
- 2019-01-05 06:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សា៖ អ្នកកើតក្នុងគ្រួសារជីវភាពលំបាក មានគុណសម្បត្តិ ៥ យ៉ាងលើសពីមនុស្សទូទៅ
ចន្លោះមិនឃើញ
មនុស្សភាគច្រើនគិតថា អ្នកកើតក្នុងវង្សត្រកូលដែលមានជីវភាពក្រលំបាក គឺតែងតែរងរបួសផ្លូវចិត្ត និងខ្វះទំនុកចិត្ត ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថាពួកគេមានគុណសម្បត្តិច្រើន លើសពីមនុស្សទូទៅ។ ហេតុនេះហើយ ប្រសិនបើអ្នកបានដឹងពីគុណសម្បត្តិទាំងនោះ និងដឹងពីរបៀបប្រើប្រាស់វា អ្នកនឹងអាចរស់នៅជាមួយភាពជោគជ័យក្នុងជីវិត។
១. មានជំនាញសិល្បៈ និងមានគំនិតច្នៃប្រឌិតខ្ពស់
ពិតណាស់ អ្នកវិទ្យាសាស្រ្តជាច្រើនរូបលើពិភពលោក ធ្លាប់មានប្រវត្តិរស់នៅក្នុងជីវភាពលំបាកកាលពីកុមារភាព ថែមទាំងទទួលបានជោគជ័យល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា Berkeley បានធ្វើការស្រាវជ្រាវទៅលើមនុស្ស ២៣៤ នាក់ មានដូចជាអ្នកលេងតន្ត្រី អ្នករាំ តារាសម្តែង អ្នកច្នៃម៉ូដ តារាចម្រៀង ហើយបែងចែកពួកគេទៅតាមក្រុមផ្សេងៗគ្នា។ លទ្ធផលបានបង្ហាញថា ក្រុមទី៣ដែលធ្លាប់ជួបភាពលំបាកខ្លាំង គឺងាយនឹងកើតទុក្ខព្រួយបារម្ភច្រើន ប៉ុន្តែពួកគេមានការច្នៃប្រឌិតខ្ពស់ និងអាចបង្កើតគំនិតបែបសិល្បៈប្លែកៗ ពុំសូវមានអ្នកគិតដល់។
២. អាចរកដំណោះស្រាយបានយ៉ាងលឿន សម្រាប់បញ្ហាគ្រប់បែបយ៉ាង
មនុស្សដែលធ្លាប់ឆ្លងកាត់ភាពឈឺចាប់កាលពីក្មេង តែងមានយុទ្ធសាស្ត្រថ្មីៗនៅជាប់ខ្លួន។ ដោយសារតែជីវិតមិននឹងន ទើបពួកគេតែងមានដំណោះស្រាយល្អៗ ចេះបត់បែនតាមកាលៈទេសៈ មានភាពអត់ធ្មត់ខ្ពស់។
៣. ចេះសម្របខ្លួនបានល្អ
លោក Bruce Ellis អ្នកជំនាញផ្នែកចិត្តវិទ្យាបានបង្ហាញថា អ្នកកើតក្នុងគ្រួសារក្រីក្រ ចេះតស៊ូ អាចសម្របខ្លួនពេលស្ថានភាពប្រែប្រួល និងអាចប្រឈមជាមួយភាពតានតឹង ដឹងថាសម្រេចចិត្តបែបណាត្រឹមត្រូវ។
៤. ចេះប្រុងប្រយ័ត្នខ្លួន
យោងទៅតាម អ្នកឯកទេសខាងសរសៃប្រសាទ លោក Ian Robertson បានអះអាងថា មនុស្សធ្លាប់ជួបការលំបាកកាលពីក្មេង មានសមត្ថភាពផលិតអ័រម៉ូនម្យ៉ាងឈ្មោះ norepinephrine យ៉ាងច្រើន ដែលអាចជួយវិវត្តដល់ការចងចាំ ការសិក្សារៀនសូត្រ ដាស់តឿនសតិអារម្មណ៍ឲ្យចេះប្រុងប្រយ័ត្ន ក្នុងស្ថានភាពគ្រោះថ្នាក់។
៥. អាចចងចាំ និងយល់ចិត្តអ្នកដទៃ
ក្មេងដែលធំឡើងក្នុងជីវភាពតានតឹង ពូកគេមានការចងចាំល្អ និងអាចយល់ពីអ្នកដទៃបានយ៉ាងល្អ។ ពួកគេក៏ជាជំនាញមួយរូប ដែលអាចទាយដឹងថា អ្នកដទៃកំពុងតែគិតខ្វល់ខ្វាយពីអ្វី ដូច្នេះតែងស្វះស្វែងរកវិធីដើម្បីជួយលើកទឹកចិត្ត៕
ចុចអាន៖