• 2019-01-31 02:17:34
  • ការអប់រំ

ពីកូនអ្នកស្រែចម្ការ ក្លាយជាកូនខ្មែរទី៧ បានចូលរៀននៅបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក

  • 2019-01-31 02:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ហេង សំណាង គឺ​ជា​និស្សិត​ផ្នែក​យោធា កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ក្នុងទីក្រុង Annapolis រដ្ឋ Maryland។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​អាមេរិក។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​បាន​សរសេរ​ថា៖ «សំណាងបានធំដឹងក្តីជា​កូនអ្នកស្រែចំការ នៅខេត្តព្រៃវែង ហើយ​ជាជន​ជាតិខ្មែរទី ៧ ដែលបានចូលរៀន​​នៅក្នុងបណ្ឌិត​សភាយោធា​របស់សហរដ្ឋអាមេរិក។ ការចូលរៀន​នេះ​គឺជា​និមិត្តរូប​នៃទំនាក់ទំនងរឹងមាំ និងកាន់តែធំឡើង រវាង​យោធាអាមេរិក និងយោធាកម្ពុជា។ យុវជនប្រកបដោយ​សន្ទុះចិត្ត​នេះតំណាងអ្វីដែល​ល្អបំផុត​ ដែលប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក​អាចសម្រេចបាន នៅពេលយើង​ធ្វើការរួមគ្នា»!

ចង់​ដឹង​ពី​សំណាង​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់