• 2019-02-10 14:15:47
  • សុខភាព

ក្រៅ​ពី​អាក្រក់​មើល! ដុះ​ក្បាល​ពោះ មាន​ផល​ប៉ះពាល់​ច្រើន ដែល​ត្រូវ​សម្រក​ចេញ​បន្ទាន់

  • 2019-02-10 14:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ក្បាល​ពោះ​ធំ សម្បូរ​ដោយ​ខ្លាញ់ ក្រៅ​ពី​ពិបាក​រក​ខោ​អាវ​ស្លៀក​​ឲ្យ​សម​សួន​ហើយ នៅ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ជា​ច្រើន​ដល់​សុខភាព​ទៀត។ ការ​ដុះ​ក្បាល​ពោះ កើត​ឡើង​ដោយសារ​ស្រទាប់​ខ្លាញ់​​ដែល​នៅ​ពី​ក្រោម​សាច់​ដុំ​ក្បាលពោះ​​មាន​ការ​កើន​ឡើង។ វា​ដើរ​តួនាទី​ជា​ផ្នែក​មួយ​នៃ​ការ​ជំនួយ​ថាមពល ប៉ុន្តែ​វា​មាន​ជាតិ​ពុល​ដែល​អាច​ប៉ះ​ពាល់​ទៅ​ដល់​អ័រម៉ូន។ កាល​ណា​ដែល​មាន​កោសិកា​ខ្លាញ់​ច្រើន ឬ​មាន​ទំហំ​ធំ​ពេក ជាតិ​ពុល​នឹង​​មាន​កាន់​តែ​ច្រើន​ឡើង​ហើយ ដែល​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​មហារីក​ជា​ដើម។ គ្មាន​វេទមន្ត​ថា​អាច​រលាយ​​ខ្លាញ់​ក្បាល​ពោះ​អ្នក​បាន​ដោយ​ងាយ​នោះ​ទេ តែ​អ្នក​ពិត​ជា​អាច​កម្ចាត់​វា​បាន​​បើ​អនុវត្ត​វិធី​ទាំង​នេះ។

១. ចាប់​យក​អាហារ​មាន​​ជាតិ​ប្រូតេអ៊ីន និង​ Fiber

ក្រៅ​ពី​កាត់​បន្ថយ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់ អ្នក​ចង់​សម្រក​ទម្ងន់​ត្រូវ​បន្ថែម​សារធាតុ​សំខាន់​ ២ យ៉ាង​ ដើម្បី​ជា​ភ្នាក់​ងារ​ជំនួយ និង​ទប់​ស្កាត់​ការ​ឡើង​មក​វិញ​នូវ​ជាតិ​ខ្លាញ់ នោះ​គឺ​ប្រូតេអ៊ីន និង​ Fiber។ ហេតុ​ផល​នោះ​គឺ ប្រូតេអ៊ីន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុះ​ខ្លាញ់​ក្បាល​ពោះ ដោយ​​បន្ថែម​នូវ​សាច់​ដុំ​ជំនួស​វិញ។ ក្រៅ​ពី​នោះ វា​អាច​​​ជួយ​ជំរុញ​ល្បឿន​​នៃ​ការ​រំលាយ​អាហារ ហើយ​​កាត់​បន្ថយ​ការ​ឃ្លាន។ ចំណែក​ឯ​អាហារ​ដែល​​សម្បូរ​ជាតិ​សរសៃ(Fiber) វិញ អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ សម្រួល​ការ​បញ្ចេញ​ចោល កាត់​បន្ថយ​អាការៈ​ទល់​លាមក ដែល​សុទ្ធ​តែ​បញ្ហា​នាំ​ឲ្យ​ក្បាល​អ្នក​រីក​ធំ​ឡើងៗ។ មាន​ការ​ណែនាំ​ថា អ្នក​គួរ​តែ​ទទួល​យក​ជាតិ Fiber ហោច​ណាស់ ២៥ ក្រាម ក្នុង​មួយ​ថ្ងៃ ដោយ​​អ្នក​អាច​រក​វា​​បាន​ក្នុង​ប្រភេទ​អាហារ​មួយ​ចំនួន​ដូចជា សណ្ដែកសៀង គ្រាប់​ធញ្ញជាតិ ខាត់​ណា​បៃតង និង​ស្ពៃ​ក្ដោប​ជាដើម។

២. កីឡា

ការ​ហាត់​ប្រាណ​គឺ​ជំនួយ​ដល់​សុខភាព​ទូទៅ មិន​ថា​សម្រាប់​មនុស្ស​ចាស់ ឬ​ក្មេង​នោះ​ឡើយ។ ក្នុង​នោះ មាន​ក្បួន​ហាត់​ប្រាណ​មួយ​ចំនួន​ដែល​​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​កម្ចាត់​ខ្លាញ់​ក្បាល​ពោះ​ដូចជា ការ​រត់​លើ​ម៉ាស៊ីន រត់​ល្បឿន​លឿន រត់​ឡើង​ភ្នំ អាវ៉ង បង្វិល​កង លើក​ដុំ​ដែក ឬ Side Plank ក៏​បាន។

៣.​ គ្រប់​គ្រង​​ទម្លាប់​ប្រចាំ​ថ្ងៃ

ក្រៅ​ពី​​​ចេះ​ជ្រើស​រើស​អាហារ​ល្អ និង​ហាត់​ប្រាណ​​ហើយ អ្នក​ក៏​ត្រូវ​រៀន​គ្រប់គ្រង​និង​​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ដូចជា គេង​ឲ្យ​​បាន​គ្រប់​គ្រាន់ និង​ទៀង​ទាត់ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ហើយ​កាត់​បន្ថយ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ជាតិ​ផ្អែម ឬ​គ្រឿង​ស្រវឹង និង​មិន​ត្រូវ​ទុក​ឲ្យ​ពោះ​ឃា្លន​ដោយ​បោះបង់​របប​អាហារ​ទាំង​ ៣ ពេល​នោះ​ទេ៕

អត្ថបទ៖ សុខណា

មតិយោបល់