• 2019-02-11 04:47:01
  • ការអប់រំ

សាលា​ឯកជន​ពីរ ចាប់​ដៃ​គ្នា​ បង្កើត​ភាព​ជា​ដៃគូ​ ជំរុញ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​តាម​បែប​ទំនើប

  • 2019-02-11 04:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​អន្តរជាតិ​ ជីនៀស (Genius International School) និង សាលា City Metropolitan College របស់​ប្រទេស​សិង្ហបុរី បាន​បង្កើត​ភាព​ជា​ដៃគូ​រវាង​គ្នា​ និង​គ្នា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្នុង​ការ​ជំរុញ​ការ ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ទំនើប ជាពិសេស​គរុកោសល្យ​ និង​វិក្រិតការ​គ្រូបង្រៀន ដើម្បី​ធានា​ឲ្យ​បាន​នូវ ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ជា​លក្ខណៈ​សកល។

  ក្រោម​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លូវ​ការ​នេះ​ សាលា​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​សិក្សា និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នូវ​កម្មវិធី​សិក្សា​ថ្មី​របស់​ប្រទេស​សិង្ហបុរី និង​ចក្រភព​អង់គ្លេស ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំង​ពិភពលោក។

កម្ម​វិធិ​សិក្សា​ថ្មី​នេះ សិស្សានុសិស្ស​ទាំងអស់ នៃ​សាលា​អន្តរជាតិ ជីនៀស នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​បន្ថែម​ដោយ​ផ្ទាល់​ពី​សាលា City Metropolitan College របស់​ប្រទេស​សិង្ហបុរី ដែល​មាន​តម្លៃ​ស្មើ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​សិង្ហបុរី និង​ចក្រភព​អង់គ្លេស។

សិស្សានុសិស្ស​ដែល​សិក្សា​នៅ​សាលា​អន្តរជាតិ ជីនៀស ក៏​អាច​បន្ត​ការ​សិក្សា​ដោយ​ផ្ទាល់​ទាំង​នៅ​សាលា​រដ្ឋ ឬ​ឯកជន​នៅ​ប្រទេស​សិង្ហបុរី ឬ​ចក្រភព​អង់គ្លេស ផងដែរ។

  កម្ម​វិធី​សិក្សា​នៅ​ក្នុង​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​នេះ​រួមមាន៖  

  • កម្មវិធី​មតេ្តយ្យ​សិក្សា​គ្រប់​កម្រិត (CMC Kindergarten Program)

  • កម្មវិធី​សិក្សា​កម្រិត​បឋម​សិក្សា  (CMC Primary Program)

  • កម្មវិធីសិក្សា​កម្រិត​អនុវិទ្យាល័យ និង​កម្រិត​វិទ្យាល័យ​របស់​ចក្រភព​អង់គ្លេស​ (OTHM Program)

  • កម្មវិធី​សិក្សា​ធុរកិច្ច និង​ហិរញ្ញវត្ថុ​គ្រប់​កម្រិត​នៅ​ប្រទេស​សិង្ហបុរី (London School of Business & Finance) in Singapore.

  • កម្ម​វិធី​សិក្សា​វគ្គ​ខ្លីៗ និង​ទស្សនៈ​កិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហបុរី។

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់