- 2019-02-18 09:38:30
- ស្នេហា
មកដឹងរោគសញ្ញាបឋម បណ្ដាលមកពីកម្ពុជាកើនកំដៅខ្លាំង រហូតអាចសន្លប់ និងវិធីសង្គ្រោះ
- 2019-02-18 09:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរោគសញ្ញាបឋម បណ្ដាលមកពីកម្ពុជាកើនកំដៅខ្លាំង រហូតអាចសន្លប់ និងវិធីសង្គ្រោះ
ចន្លោះមិនឃើញ
រោគសញ្ញារមួលក្រពើ ជាសញ្ញាបឋមបង្ហាញថាអ្នកមានជំងឺទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំង ដែលអ្នកអាចវិវត្តទៅជាជំងឺអស់កម្លាំងល្ហិតល្ហៃដោយកម្ដៅខ្លាំង ឬដួលសន្លប់ដោយសារកម្ដៅខ្លាំង។ នេះបើតាមការចែករំលែកពីក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រ។ ខាងក្រោមនេះជារោគសញ្ញា និងវិធីការពារ៖
រោគសញ្ញាជំងឺល្ហិតល្ហៃដោយកម្ដៅខ្លាំង
បែកញើសខ្លាំង
ខ្សោយកម្លាំង
ខ្លួនត្រជាក់ ស្លេក ស្បែកស្អិត
ជីពចរដើរញាប់
ចង្អោរ ឬក្អួត
ដួល
វិធីសង្គ្រោះ
ប្ដូរទៅកន្លែងត្រជាក់
ដាក់ខ្លួនដេក និងដោះសំលៀកបំពាក់
ជូតកន្សែងត្រជាក់លើជុំវិញខ្លួនប្រាណ
ក្រេបទឹកសន្សឹមៗ
បើមានក្អួត និងបន្តរហូតសូមបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់
ជំងឺដួលសន្លប់ដោយកម្ដៅខ្លាំង
សីតុណ្ហភាពលើខ្លួនលើសពី៣៩.៥ អង្សាសេ
ស្បែកក្ដៅក្រហម ឬស្ងួត
ជីពចរដើរញាប់ ឬវាយកម្លាំងខ្លាំង
អាចបាត់បង់ស្មារតី
វិធីសង្គ្រោះ
ប្ដូរអ្នកជំងឺទៅកន្លែងត្រជាក់
បញ្ចុះកម្ដៅខ្លួនជាមួយកន្សែងត្រជាក់ ឬងូតទឹក
មិនត្រូវផ្ដល់ទឹក
បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់
បើមានករណីនេះកើតឡើងក៏អាចទំនាក់ទំនងជាបន្ទាន់ទៅកាន់លេខ៖ ១១៥