• 2019-03-09 08:15:46
  • ការអប់រំ

សិល្បករ​ថតរូប​បាន​ប្រែ​ជីវិត​កូនៗ​របស់​នាង​ទៅ​ជា​រឿង​ព្រេង​និទាន​ហើយ​រូប​ពួកគេ​ពិត​ជា​ឥត​ខ្ចោះ

  • 2019-03-09 08:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ថតរូប​ជនជាតិ​ប៉ូឡូញ គឺ​អ្នកនាង Iwona Podlasińska ប្រើ​ភាព​ច្នៃបង្កើត​ក្នុង​ការ​ថត​រូប​កូនៗ​របស់​នាង​ខុស​ប្លែក​ពី​ឪពុកម្តាយ​ទូទៅ។ Iwona អតីត​និស្សិត​ជំនាញ​ស្ថាបត្យកម្ម បាន​យក​កូន​ប្រុស​២​នាក់​របស់​នាង​ជា​តួអង្គ​សំខាន់​ នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​អាជីព​ថតរូប​ដំបូងៗ។

ជីវិត​សាមញ្ញ​ប្រចាំ​ថ្ងៃ​ ពួកគេ​ដើរ ពួកគេ​លេង​ជាមួយ​មិត្តភក្តិ ទៅ​សួរសុខទុក្ខ​យាយ Iwona បាន​​ប្រើប្រាស់​ទេពកោសល្យ​ថតរូប និង ចក្ខុ​ដ៏​អស្ចារ្យ​របស់​នាង​ ប្រែ​ជីវិត​សាមញ្ញ​របស់​កូនៗ​នាង​ឲ្យ​ក្លាយ​ទៅជា​​សិល្បៈ​ដ៏​រស់​រវើក។

ការ​ថត​ភាគច្រើនគឺ​ជារូប​បែប portrait (រូបថត​មនុស្ស​បែប​បញ្ឍរ) និង ជា​រូប​ដែល​មាន​ចលនា និង មាន​អារម្មណ៍​ដែល​បង្ហាញ​តាម​រយៈទឹកមុខ​។

នៅ​ពេល​អ្នកទស្សនា​មើល​ទៅ​លើ​ស្នាដៃ​របស់​អ្នកម្តាយ​រូប​នេះ វា​ហាក់​បី​ដូចជា​នាំ​ទៅ​កាន់​ពិភព​មួយ​នៃ​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​ស្និទ្ធស្នាល កក់ក្តៅ និង សេចក្តី​ស្រលាញ់។

អ្នក​ប្រហែល​ជា​ចង់​ថតរូប​កូន ឬ ក្មួយ​ជា​ទីស្រលាញ់​របស់​អ្នក​ដូច​រូប​ណាមួយ​ក្នុង​ចំណោម​រូបថត​ខាង​ក្រោម​នេះ៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់