- 2019-03-07 06:16:05
- សុខភាព
ប្រយ័ត្នស្ដាយក្រោយ បើទៅ Couple Run ភ្លេចត្រៀមខ្លួនជាមួយរឿងទាំងអស់នេះ
- 2019-03-07 06:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នស្ដាយក្រោយ បើទៅ Couple Run ភ្លេចត្រៀមខ្លួនជាមួយរឿងទាំងអស់នេះ
ចន្លោះមិនឃើញ
សល់តែ ១ថ្ងៃទៀតទេ កម្មវិធីរត់ជាគូធំបំផុតដែលរៀបចំ ដោយ Ice-Watch សហការជាមួយផ្សារទំនើប Aeon2។ ជាមួយគ្នានេះសម្រាប់អ្នកដែលសំបុត្រ និងមិនទាន់មានឆាប់ស្រូតរួសរាន់ណា ព្រោះមួយឆ្នាំមានម្តងមិនងាយ បានរត់ក្បែរមនុស្សសំណព្វ មិត្តភក្តិ នោះទេ។ យ៉ាងណាមិញដើម្បីជៀសវាងមានបញ្ហាផ្សេងៗនៅកម្មវិធីផ្ទាល់ អ៊ីចឹងថ្ងៃនេះមកដឹងពីចំណុចការពារមួយចំនួនងាយៗ ដើម្បីសប្បាយនៅថ្ងៃរត់ស្អែកទាំងអស់គ្នាដូចខាងក្រោម៖
១. សម្ភារៈដែលអាចការពារទឹក
ដោយសារ Couple Run ឆ្នាំនេះបានត្រៀមខ្លួនរួចរាល់ជាមួយការលេងទឹកទាំងពេលរត់និង EDM concert ។ ដូចនេះអ្នកចូលរួម គួរត្រៀមកាបូបដែលអាចការពារទឹកបានសម្រាប់ដាក់ទូរសព្ទដៃ និង កាបូបលុយ ជៀសវាងការខូចខាត ។
២. ត្រៀមចិត្តកាន់ដៃរត់ជាមួយ អ្នកដែលអ្នកមិនធ្លាប់ស្គាល់
ប្រសិនបើអ្នកទៅចូលរួមម្នាក់ឯង នោះកម្មវិធីនឹងស្វែងរកដៃគូម្នាក់ដើម្បីអ្នក ព្រោះថាច្បាប់ Couple Run គឺត្រូវរត់ចងដៃគ្នា ។ ដូចនេះត្រូវត្រៀមខ្លួនក្នុងការស្គាល់មិត្តភក្ដិថ្មីៗ ។
៣. ការពារទ្រព្យសម្បត្តិខ្លួនឯង
ដោយសារអ្នកចូលរួមច្រើន ដូចនេះអ្នកទាំងអស់គ្នាចាំបាច់ប្រុងប្រយត្ន័ស្មារតី ក្នុងការថែទាំសម្ភារះផ្ទាល់ខ្លួន ជៀសវាងការបាត់បង់ ។
៤. ទិញ នាឡិកា Brand បញ្ចុះតម្លៃ
ច្បាស់ណាស់ព្រោះCouple Run ត្រូវបានរៀបចំឡើង ដោយម៉ាកនាឡិកាដៃ Ice-Watch ដូចនេះ Ice-Watch ក៏មិនទុកឱ្យអ្នកចូលរួមដែលគាំទ្រម៉ាករបស់ខ្លួនខុសបំណងដែល ការបញ្ចុះអាចនឹងខ្ពស់ជាងការំពឹងទុក រហូតដល់ ៤០%។
ដូចនេះកុំរំលងឱ្យសោះ សម្រាប់អ្នកចូលរួមកម្មវិធី ។ យ៉ាងណាមិញ ផលិតផលដែលក្រុមហ៊ុនផ្សេងៗ Sponsor ក៏នឹងមានការបញ្ចុះតម្លៃខ្ពស់ដូចគ្នា អ៊ីចឹងត្រៀមខ្លួនទិញទាំងអស់គ្នា ។ Couple Run Season 4 នឹងធ្វើឡើងនៅថ្ងៃទី ៨ មិនា ២០១៩ នៅផ្សាទំនើប Aeon Mall Sensok City វេលាម៉ោង ៣ រសៀល រហូតដល់ម៉ោង ៩យប់ ។ ទំនាក់ទំនងទិញសំបុត្រ 010 85 1000 ៕