- 2019-03-12 03:50:00
- ការអប់រំ
អាថ៌កំបាំង១គត់ ជួយប្តីប្រពន្ធឲ្យកាន់តែផ្អែមល្ហែម សុភមង្គលជានិរន្តរ
- 2019-03-12 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង១គត់ ជួយប្តីប្រពន្ធឲ្យកាន់តែផ្អែមល្ហែម សុភមង្គលជានិរន្តរ
ចន្លោះមិនឃើញ
ខណៈពេលដែលមានកូនតូច លោកអ្នកតែងទទួល និងផ្ដល់នូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន។ ពេលខ្លះ វាក៏ធ្វើឲ្យមានភាពតានតឹង ជះឥទ្ធិពលដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ហើយវាក៏ច្រើនប៉ះទង្គិចដល់ទំនាក់ទំនងប្ដីប្រពន្ធអ្នកផងដែរ។
ដើម្បីក្លាយជាឪពុកម្ដាយមានសុខភាពល្អ និងមានទំនាក់ទំនងប្ដីប្រពន្ធរឹងមាំថែមទៀត នៅពេលមានវត្តមានកូនចូលរួមជាមួយក្នុងគ្រួសារមានវិធីងាយៗ ដែលគួរធ្វើ៖
១. ស្វែងរកពេលវេលាដើម្បីនៅជាមួយគ្នា ព្រមទាំងផ្ដល់ពេលវេលាផ្ទាល់ខ្លួនដល់គ្នាផង។
២. រៀបចំកាលវិភាគណាត់ជួបគ្នាដូចកំលោះក្រមុំនៅពេលយប់យ៉ាងហោចណាស់ជារៀងរាល់ពីរសប្ដាហ៍ម្ដងដែរបើសិនជាអាច
៣. ការមិនយល់ស្របគ្នា គឺជារឿងដែលត្រូវរំពឹងថានឹងកើតឡើង ប៉ុន្តែសូមប្រាកដថា អ្នកអាចដោះស្រាយវាបានដោយការគោរព និងយុត្តិធម៌
៤. សូមស្ដាប់ការនិយាយហេតុផលរបស់គ្នាទៅវិញទៅមកផងក្រោយពីមិនមានការយល់ស្របគ្នា៕