• 2019-04-03 02:05:08
  • ការអប់រំ

រូបភាព​​​​​​ច្រើន​​សន្លឹក​​​បង្ហាញ​​​ច្បាស់​​ពី​​​​ធាតុ​ពិត​របស់​មនុស្ស​បច្ចុប្បន្ន

  • 2019-04-03 02:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ក្នុង​​​សង្គម​​​​​​នីមួយៗ​​សព្វ​​ថ្ងៃ​នេះ មាន​​ផ្នត់​គំនិត​និង​​​បម្រែបម្រួល​​មិន​​គួរ​ឲ្យ​ជឿ​​។ ហេតុ​​នេះ​​ហើយ​​ ទើប​​បាន​ជា​​លោក​​ Alena Sofronova ​បង្កើត​​​រូប​ភាព​​ទាំង​​នេះ​​​ឡើង ​ក្នុង​​គោល​​បំណង​​​ចង់​​បង្ហាញ​​ពី​​​​តថភាព​ជាក់​​​ស្តែង​​​​​ក្នុង​​សង្គម​​បច្ចុប្បន្ន​ឲ្យ​​មនុស្ស​​​គ្រប់​​​​រូប​បាន​​យល់ ដើម្បី​​​យក​ទៅ​​​ត្រិះរិះ​ពិចារណា​​​​​​បន្ថែម​​​​​​ និង​អាច​​​​ស្វែង​​​រក​​​ដំណោះ​​ស្រាយ​ឡើង​​​វិញ​​​​​ទាំងអស់​​​​​​​​គ្នា​។

​​​​​​អ្នក​​​​ខ្លះ​​​​ខំ​​ប្រឹង​​​សម្តែង​​​ ធ្វើ​​​​​ដូច​​ខ្លួន​ឯង​មាន​​​ចិត្ត​​​​សណ្តោស​​ប្រណី​​​​ស្រលាញ់​​​សត្វ​ណាស់​ តែជាក់​ស្តែង​​​​ចរិត​​​ពិត​ជា​ចចក​​សោះ។

​ពេល​​ខ្លះ​​​ឃើញ​​​​​​​អ្នក​​ដទៃ​​ជួប​គ្រោះ​​​ថ្នាក់​​ស្ទើរ​​​ស្លាប់​​ក៏​​គ្មាន​​​ចិត្ត​ជួយ​​ដែរ ដោយ​​​សារ​​គិត​ថា​​ ទោះ​​​បី​ជា​​​យើង​​មិន​​ជួយ​ ក៏​​​​គង់​​តែ​មាន​គេ​ផ្សេង​​ជួយ​​ដែរ​។

មនុស្ស​​​​​​​​គ្មាន​​​ខួរ​​ក្បាល​​​​ចោល​​សំរាម​​​​មិន​​គិត សូម្បី​​តែ​ព្រះ​ក៏​ជួយ​​​​លែង​​កើត​​​​ដែរ។

កុំ​​ទុក​​​​ចិត្ត​​មិត្ត​ល្អ​​​ខ្លាំង​​ពេក​ ព្រោះ​ជួនកាល​​​​​គេ​អាច​​​ចឹក​​អ្នក​ពី​ក្រោយ​​​​​ដោយ​​មិន​​ដឹង​​ខ្លួន​។

​​សម័យ​​នេះ​​​ មនុស្ស​​​​​ដែល​​ចូលចិត្ត​និយាយ​​​រិះគន់ ចូល​​​​ចិត្ត​​​វែក​ញែក មាន​​​ចំនួន​​​ច្រើន​ជាង​​អ្នក​​ដែល​​បញ្ចេញ​​សកម្មភាព​ពិត​​ប្រាកដ។

​ផែន​​​ដី​​​​កំពុង​​តែ​​​​​​លិច​​​លង់​ ពី​មួយ​​ថ្ងៃ​​​ទៅ​មួយ​​ថ្ងៃ​ ដោយ​​​សារ​​​​ទង្វើ​​មនុស្ស​​លោក។

ពេល​​ខ្លះ​​​​មនុស្ស​​​ពីរ​នាក់​​​បង្កើត​​ស្នេហា ដោយ​​សារ​​មើល​ឃើញ​ពី​ផល​​ប្រយោជន៍​​រៀង​​​ៗ​ខ្លួន​។

​គូ​​ស្នេហ៍​​​​មាន​​​​ខ្លួន​ប្រាណ​ក្បែរ​គ្នា មិន​ប្រាកដ​ថា​​​​ចិត្ត​​នៅ​ជិត​គ្នា​​​នោះ​ទេ​។

ទោះ​​បី​ជា​​ស្រ្តី​​មាន​សិទ្ធិ​ស្មើគ្នា​នឹង​​បុរស ប៉ុន្តែ​​នាង​​​នៅ​តែ​មាន​ឧបសគ្គ​​ជា​​​ច្រើន​​​​រារាំង​​​​​​ផ្លូវ​។

មនុស្ស​​​រស់​​នៅ​​​​​ដោយ​​​​ខ្វះ​​បណ្តាញ​​​​សង្គម​មិន​​បាន​។

​​​​​​បរិញ្ញាបត្រ មាន​​​តម្លៃ​មិន​​​សម​​នឹង​ការ​​​ខិត​ខំ​​ប្រឹង​​ប្រែង​​​។​

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់