- 2019-04-20 04:49:16
- សុខភាព
រំឭក! សីតុណ្ហភាពក្ដៅខ្លាំងដូចសព្វថ្ងៃ មកដឹងពីរោគសញ្ញា និងវិធីសង្គ្រោះបឋម
- 2019-04-20 04:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឭក! សីតុណ្ហភាពក្ដៅខ្លាំងដូចសព្វថ្ងៃ មកដឹងពីរោគសញ្ញា និងវិធីសង្គ្រោះបឋម
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលបានឲ្យដឹងថាអាកាសធាតុក្ដៅខ្លាំងពេកបណ្ដាលឲ្យមនុស្សមានសភាពអស់កម្លាំង រមួលក្រពើ និងប៉ះពាល់សសៃឈាមក្នុងខួរក្បាល ខណៈប៉ុន្មានថ្ងៃនេះក្រសួងធនធានទឹកថាសីតុណ្ហភាពអាចឡើងដល់៤០អង្សាសេ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ និងត្រូវបានរំឭកឡើងវិញនៅព្រឹកនេះដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនោះ ក្រសួងសុខាភិបាលពន្យល់ថាអាកាសធាតុក្ដីខ្លាំងពេកនាំ ឲ្យមនុស្សឆាប់អស់កម្លាំង ដោយសារបាត់បង់ជាតិទឹក អំបិលច្រើនលើសលុបតាមរយៈញើសច្រើនពេក ដែលធ្វើឲ្យរំខានដល់ចរន្តឈាម និងដំណើរការខួរក្បាល។
ក្រៅពីនេះ អាកាសធាតុក្ដៅខ្លាំងពេកក៏នាំឲ្យមនុស្សរមួលក្រពើនៅអាវៈយវៈក្រោម ដោយហេតុតែបាត់បង់ជាតិទឹក និងអំបិលច្រើនដូចគ្នា និងបន្ថែមការបាត់បង់ជាតិប៉ូតាស្យូម និងម៉ាញេស្យូម។
អាកាសធាតុក្ដីខ្លាំងពេកក៏នាំឲ្យប៉ះពាល់សសៃឈាមក្នុងខួរក្បាលផងដែរដោយសារតែត្រូវកំដៅថ្ងៃយូរពេកធ្វើឲ្យសរីរាង្គបាត់បង់លទ្ធភាពធ្វើឲ្យខ្លួនប្រាណមនុស្សចុះត្រជាក់វិញដោយខ្លួនឯង និងធ្វើឲ្យលទ្ធភាពបញ្ចេញញើសថយចុះ។ លុះសីតុណ្ហភាពក្នុងខ្លួនឡើងលើស៤០,៥៦អង្សាសេអាចនឹងមានរោគសញ្ញាសម្គាល់ធ្វើឲ្យប៉ះពាល់ដល់សសៃឈាមក្នុងខួសក្បាល និងធ្វើឲ្យមនុស្សដួលសន្លប់តែម្ដង។
វិធានការណ៍បឋមចំពោះករណីទាំងនេះត្រូវស្លៀសម្លៀកបំពាក់ស្ដើងៗ ពណ៌ស្រាល រលុង និងមិនត្រូវនៅក្រោមកំដៅថ្ងៃយូរជាដើម ជាពិសេសហាម ទុកកុមារឬទារកនៅក្នុងរថយន្តដែលចត។ ក្រៅពីនេះបើមានមនុស្សមានអការៈដូចខាងលើត្រូវជួយដាក់ឲ្យអ្នកជំងឺសម្រាកក្នុងម្លប់ត្រជាក់ ដោយដាក់ជើងឡើងលើបន្តិច ឲ្យអ្នកជំងឺពិសាទឹក ជាពិសេសទឹករ៉ែ ឬដណ្ដប់អ្នកជំងឺដោយក្រណាត់សើមជាដើម។ នេះបើតាមក្រសួងសុខាភិបាល៕