• 2019-04-21 08:02:36
  • ការអប់រំ

ហួសចិត្ត! ឪពុក​​សិស្ស​ម្នាក់​ស្នើ​ឲ្យ​បញ្ឈប់​គ្រូ ក្រោយ​ឃើញ​គ្រូ​កែ​លំហាត់​កូន​គាត់

  • 2019-04-21 08:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្នាក់​បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​សាលា​បញ្ឈប់​គ្រូ​បង្រៀន​ដែល​បាន​កែ និង រិះគន់ លើ​ក្រដាស​កិច្ចការ​កូន​ប្រុស​របស់​លោក។

លោក Chris Piland មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​គាត់​បាន​ឃើញ​គ្រូ​ផ្តល់​មតិយោបល់​លើ​លំហាត់​របស់ Kamdyn កូន​ប្រុស​របស់​លោក ដែល​រៀន​នៅ​ថ្នាក់​ទី​២ ឲ្យ​ដោះស្រាយ​៦០​លំហាត់​ក្នុង​រយៈពេល​៣​នាទី។ នេះ​បើ​តាម The Mirror ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍។

រូបតំណាង

គ្រូ​បង្រៀន​សរសេរ​ថា "គាត់​ពិត​ជា​អាច​ឆ្លើយ​ត្រឹម​១៣​សំនួរ ក្នុង​រយៈ​ពេល ៣ នាទី! សោកស្ដាយ" ហើយ​គ្រូ​ថែមទាំង​គូរ​រូប​មុខ​ក្រៀមក្រំ​ទៀត​ផង។

Chris ដែល​រស់​នៅ​រដ្ឋ​ផេនស៊ីលវ៉ានៀ (Pennsylvania) មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ ហើយ​លោក​​បាន​សម្រេចចិត្ត​បង្កើត​ញត្តិ​ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​គ្រូ​នេះ​ជា​បន្ទាន់ ដែល​បច្ចុប្បន្ន​លោក​បាន​ហត្ថលេខា​ជាង ១៥ ០០០ ហើយ។

គាត់​បន្ថែម​ថា​កូន​របស់​គាត់​ត្រលប់​មក​ផ្ទះ​វិញ​ជាមួយ​ក្រដាស​កិច្ចការ​ដែល​ធ្វើ​ឲ្យ​លោក​តក់ស្លុត មិន​នឹក​ស្មាន​ថា​គ្រូ​បង្រៀន​ម្នាក់​អាច​សរសេរ​គ្មាន​វិជ្ជាជីវៈ គ្មាន​ការ​លើក​ទឹកចិត្ត​បែប​នេះ​ចំពោះ​ក្មេង។

គ្រូ​បង្រៀន​រូប​នោះ​កំពុង​ត្រូវ​បាន​សាលា Valley View កំពុង​តាមដាន ខណៈ​ដែល​នាយក​សាលា​បាន​ឆ្លើយ​តប​ថា វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​គាត់ ហើយ​វា​មិន​គួរ​ត្រូវ​បាន​​បណ្ដាញ​សង្គម​វាយតម្លៃ​សាលា​​ទាំង​មូល​ឡើយ៕

អាន៖ ​ប្រពៃណី​នៃ​ការ​ចិញ្ចឹម​ចៀម​របស់​អ្នក​ស្រុក​​ប៉ូឡូញ ពិតជាគួរឲ្យចាប់អារម្មណ៍

អាន៖ សិល្បករ​ថតរូប​បាន​ប្រែ​ជីវិត​កូនៗ​របស់​នាង​ទៅ​ជា​រឿង​ព្រេង​និទាន​ហើយ​រូប​ពួកគេ​ពិត​ជា​ឥត​ខ្ចោះ

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់