- 2019-04-24 03:30:00
- សុខភាព
មករៀនធ្វើម៉ាស់ចេក បិទមុខឲ្យសស៊ីជម្ពូហើយបាត់មុនទៀត
- 2019-04-24 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករៀនធ្វើម៉ាស់ចេក បិទមុខឲ្យសស៊ីជម្ពូហើយបាត់មុនទៀត
ចន្លោះមិនឃើញ
នឹកស្មានមិនដល់សោះ ត្រឹមផ្លែចេកតម្លៃធូរថ្លៃ អាចចិញ្ចឹមស្បែកមុខ ធ្វើឲ្យមុខសបែបស៊ីជម្ពូ ហើយបាត់មុខទៀត។
ចេកមានសារធាតុសំខាន់ៗជាច្រើនសម្រាប់បំប៉នស្បែក ដូចជា វីតាមីន A B E ប៉ូតាស្យ៉ូម...មាននាទីទប់ស្កាត់ភាពចាស់ ការពារស្នាមជ្រួញ បំបាត់មុខ និងធ្វើឲ្យស្បែកមុខទន់រលោងស្រស់ស្អាត។
**គ្រឿងផ្សំមានដូចជា៖ **
ចេកទុំ១ផ្លែ
ស្រូវសាឡី១ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ
ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ
ទឹកដោះគោស្រស់គ្មានជាតិស្ករ៣ស្លាបព្រាបាយ
របៀបធ្វើ
បកសំបកចេកចេញឲ្យស្អាត កាត់ជាកង់ៗ ដាច់ចូលចានរួចកិនឲ្យម៉ដ្ឋ។ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងចេកដែលកិនរួច បើមើលទៅខាប់ស្អិតជ្រុល អ្នកអាចបន្ថែមទឹកដោះគោស្រស់បន្តិចបាន។
របៀបប្រើ
លាងសម្អាតមុខជាមួយហ្វូមលាងមុខ និងទឹកក្ដៅឧណ្ណៗដើម្បីជម្រះជាតិកខ្វក់ និងពង្រីករន្ធញើស។ យកម៉ាស់ដែលលាយរួចទៅលាបឲ្យសព្វពេញផ្ទៃមុខ ធ្វើការម៉ាស្សាដោយប្រើម្រាមដៃថ្នមៗរយៈពេល៣នាទី ពិសេសនៅត្រង់បរិវេណដែលងាយមានស្នាមជ្រួញដូចជា ថ្ងាសនិងកន្ទុយភ្នែកជាដើម។
ទុកចោលឲ្យបាន២០នាទី រហូតដល់ម៉ាស់ស្ងួត សឹមទៅលាងចេញជាមួយទឹកក្តៅឧណ្ណៗ។ បន្ទាប់មកអាចប្រើថ្មត្រជាក់ដើម្បីបង្រួមរន្ធញើស ឬជូតទឹក Toner ជាការស្រេច។
ម៉ាស់នេះគួរប្រើនៅពេលយប់មុនចូលគេង អ្នកនឹងឃើញប្រសិទ្ធភាពក្នុងរយៈពេល២សប្ដាហ៍៕
ចុចអានបន្ត៖
មិនចង់ស្លៀកពាក់រញ៉េរញ៉ៃច្រើន អាចលេងស្ទីលអាវយឺតច្រើនបែបយ៉ាងជឿជាក់
កាត់ហើយមិនស្តាយក្រោយ ជាមួយនឹងម៉ូដសក់ប្រះស្មាតិចៗ