- 2019-04-25 01:30:00
- ស្នេហា
ស្រលាញ់គ្នាតាមOnline ខាងប្រុសស្មានជួបកំពូលស្រីស្អាត បែរប៉ះអ៊ុំស្រីទម្ងន់៧០គីឡូទៅវិញ
- 2019-04-25 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាតាមOnline ខាងប្រុសស្មានជួបកំពូលស្រីស្អាត បែរប៉ះអ៊ុំស្រីទម្ងន់៧០គីឡូទៅវិញ
ចន្លោះមិនឃើញ
សម័យកាលជឿនលឿន ស្រលាញ់គ្នាតាមបណ្ដាញសង្គមកំពុងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជាច្រើន យ៉ាងណាក្ដី ហានិភ័យពីការស្រលាញ់គ្នាតាមរបៀបនេះក៏មានមិនតិចដែរ។
ស្រលាញ់គ្នាតាមអ៊ីនធឺណិត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ត្បិតមនុស្សជាច្រើនមិនបានរស់នៅជិតគ្នា។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលស្រលាញ់គ្នា តាមអនឡាញនាំមកនោះ ក៏មានហានិភ័យភ្ជាប់មកជាមួយមិនតិចដែរ។ ជាក់ស្ដែងថ្មីៗនេះ បុរសជនជាតិចិនម្នាក់ ស្មានតែបានជួបគូព្រេងជីវិតខ្លួនហើយ នៅពេលស្រលាញ់ប៉ះចំស្រីស្អាតម្នាក់លើអ៊ីនធឺណិត ក្រោយពេលអ្នកទាំង២លេងហ្គេមជាមួយគ្នាអស់មួយរយៈពេល។
បុរសឈ្មោះ Xiao Li បានឲ្យដឹងថា កំឡុងពេលលេងហ្គេមជាមួយគ្នា លោកសង្កេតឃើញថា ដៃគូរបស់ខ្លួនមានរូបស្អាតៗណាស់ ក៏ចាប់ចិត្តស្រលាញ់។ ក្រោយសាសងគ្នា ខាងស្រីក៏មិនបានបដិសេធលោកដែរ ពោលគឺមានចិត្តស្រលាញ់វិញដូចគ្នា។ យោងតាមការណែនាំខ្លួនឯង ខាងស្រីប្រាប់ថាខ្លួនជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យ Wuhan និងមិនដែលមានសង្សារសោះ ដែលធ្វើឲ្យខាងប្រុសរឹតតែលង់ងើបមិនរួច។
យ៉ាងណាក៏ដោយ ក្ដីសុបិនរបស់ Xiao Li ត្រូវរលាយនៅពេលណាត់ជួបសង្សារអនឡាញនៅក្រៅជាលើកដំបូង។ តាមនោះដែរ នារីដែលលោកស្រលាញ់នោះ នៅក្រៅមានរូបសម្បត្តិខុសពីរូបខាងក្នុងអ៊ីនធឺណិតទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះទេ នាងមើលទៅក៏មិនដូចនិស្សិតអាយុ២១ឆ្នាំផងដែរ ដោយត្រូវគេសន្និដ្ឋានថាមានអាយុ៣០ប្លាយ។
ខាងប្រុសបានឲ្យដឹងថា នាងមានទម្ងន់ប្រមាណ៧០គីឡូក្រាម ខុសពីនាងប្រាប់លោកដែលនាងមានទម្ងន់៤៥គីឡូក្រាមប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យលោកនឹកស្មានមិនដល់នោះគឺ ពេញមួយពេលជួបគ្នានេះ គឺនាងមិនសូវរវល់នឹងលោកឡើយ គឺជ្រមុជញ៉ាំយកតែម្ដង។ ក្រោយជួបហេតុការណ៍ដូចនេះ លោកបានសន្យានឹងខ្លួនឯងថា លែងហ៊ានស្រលាញ់អ្នកណាទៀតហើយតាមអ៊ីនធឺណិតទៀតហើយ៕
ចុចអាន៖ ស្រីស្អាតចិនបាត់អ្នកគាំទ្រ១ សែននាក់ ព្រោះជ្រុលដៃបិទ filter ពេលផ្សាយផ្ទាល់តែ១០ វិនាទី