• 2019-04-25 02:40:31
  • សុខភាព

មានគំនិតប្រពៃណាស់! លោកគ្រូសង្ហាយកកន្សែងស្អំក្បាលកូនសិស្សម្នាក់ៗរៀនយ៉ាងស្រួល

  • 2019-04-25 02:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ​ តី សុរិទ្ធ​ ជាគ្រូ​បង្រៀន​​ម្នាក់​នៅ​សាលារៀន​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង មាន​គំនិត​ច្នៃ​ប្រឌិត​បាន​ប្រើប្រាស់​កន្សែង​ជ្រលក់ទឹកឲ្យសើម ​ស្អំ​ក្បាលដល់​កូន​សិស្ស​សាលា​តូច​ៗ​ ​ដើម្បី​ផ្តល់​ភាព​ត្រជាក់​ ខណៈ​អាកាសធាតុ​កំពុង​ឡើង​កំដៅ​​ខ្ពស់ុំ។​ សកម្មភាពរបស់លោកគ្រូដូចនេះ គឺដើម្បីទប់ស្កាត់​ផល​ប៉ះពាល់​ដល់​សុខភាព​កុមារ​។

រូបភាពហ្វេសបុក លោកគ្រូ តី សុរិទ្ធ

គួរជម្រាបថា កាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម​ បាន​ប្រកាស​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ទទួល​រង​ឥទ្ធិពល​បាតុភូត​ អ៊ែល​ នីណូ​ (El Nino) ដែល​គ្រប​ដណ្ដប់​លើ​ប្រមាណ​ពាក់​កណ្ដាល​ផែនដី​។ ស្រប​គ្នា​​នេះ ​សីតុណ្ហភាព​កម្ពុជា នឹង​បន្ត​ឡើង​​កម្ពៅ​​រហូត​ដល់​ ៤០ ទៅ ៤១ អង្សាសេ នៅ​ក្នុង​សប្ដាហ៍ផងដែរ​។ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់