• 2019-05-03 02:05:21
  • សុខភាព

ស្ដ្រីចូល​ចិត្តហូបកាហ្វេ បន្លែ និង​ផ្លែឈើ ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃការ​កើត​ជំងឺ​កាច​សាហាវ​មួយ​ប្រ​ភេទនេះ​បាន​

  • 2019-05-03 02:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា​ការ​ទទួលទាន​កាហ្វេ បន្លែ និ​ងផ្លែ​ឈើ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃការ​កើត​ជំងឺ​មហារីក​សុដន់។

ការ​សិក្សា​នេះធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័​ចំនួនពីរ​នៅ​ប្រ​ទេស​អេស្បាញ ដោយមាន​ស្រ្តី​ចូល​រួមចំនួន​១១ ០២៨​នាក់។ ក្នុង​ចំណោម​អ្នក​ទាំងនេះមាន​១០១​ករណី​បាន​រកឃើញថា​មាន​​កើត​ជំងឺ​មហារីក​សុដន់។​

ការ​សិក្សា​នេះ​បាន​ឲ្យ​ស្រ្តីទាំង​នោះ​រៀប​រាប់​ប្រ​ភេទ​អាហារ​ដែល​ខ្លួន​បាន​ទទួលទានទៅ​តាម​កម្រង​សំណួរ​ដែល​មាន។ តាម​រយៈការ​ឆ្លើយ​សំណួរនេះ​អ្នកស្រាវ​ជ្រាវ​បាន​​ប្រៀប​ធៀប​ស្រ្តី​ដែល​ទទួលទាន​អាហារមាន​​អាស៊ី​តហ្វីនូលិក​ (phenolic acid) ច្រើន និង​អ្នកទទួលទាន​តិច។

អ្នក​ដែល​បាន​ទទួល​ទាន​អាហារ​ដែល​មា​ន​ផ្ទុកសារធាតុ​phenolic acids​ កាន់តែ​ច្រើន​​អា​ច​កាត់​បន្ថយ​ហា​និភ័យ​នៃការ​​កើត​ជំងឺមហារីក​សុដន់​បាន​រហូត​យ៉ាង​តិច​៦២​ភាគរយ​​បើ​ធៀបទៅនឹង​​អ្នក​ទទួល​ទាន​​អាហារ​មាន​​phenolic acid តិច។

ប្រ​ភេទ​សារធាតុ​នេះ​មាន​​នៅ​ក្នុង​បន្លែ ផ្លែ ឈើ និង​កាហ្វេ ហើយ​ក៏មាន​ដែរនៅ​ក្នុង​ស្រា​ក្រហម។​ក្នុង​សេចក្ដី​សន្និដ្ឋាន​នៃការ​សិក្សា​នេះលើកឡើងថា​៖ «ការ​ទទួលទាន​​កាហ្វេ បន្លែ និង​ផ្លែឈើ គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីកសុដន់​»។

អ្នកស្រី​Susannah Brown ប្រ​ធាន​ស្ដីទី​ផ្នែក​បកស្រាយ​ការ​ស្រាវ​ជ្រាវ​នៃ​មូល​និធិស្រាវ​ជ្រាវ​ជំងឺ​មហារីក​ពិភព​លោក​បាន​លើក​ឡើង​ថា​នេះជា​ការសិក្សា​មួយ​គួរ​ឲ្យ​​ចាប់អារម្មណ៍​ ដែល​បាន​ពន្យល់ពី​អត្ថប្រ​យោជន៍​នៃការ​ទទួលទាន​​បន្លែ ផ្លែឈើ​ច្រើនជួយ​ការពារជំងឺ​មហារីក»៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់