• 2019-05-04 11:05:00
  • ស្នេហា

មាន​បំណង​ជួល​នារី​ជប៉ុន​ធ្វើ​មិត្ត​ស្រី! ឃើញ​តម្លៃ​ហើយ​អាច​ពិចារណា​បាន

  • 2019-05-04 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាជន​ជប៉ុន​បាន​ជួល​សមាជិក​គ្រួសារ មិត្តភ័ក្តិ​ ឬ មិត្ត​ស្រី​ ដើម្បី​កំដរ​ឲ្យ​ពួកគេ​កាន់​តែ​មាន​អារម្មណ៍​ថា​មាន​ភាព​កក់ក្ដៅ ឬ ដើម្បី​ជួយ​រំលែក​ទុក្ខ។

បច្ចុប្បន្ន សេវា​ជួល​ទាំង​នេះ​កាន់​តែ​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ឧស្សាហកម្ម​ដែល​មនុស្ស​ភាគ​​ច្រើន​មមាញឹក​បំផុត​ជាមួយ​នឹង​ការងារ​ស្ទើរ​គ្មាន​ពេល​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន។

YouTube ឆានែល Asian Boss បាន​ពិភាក្សា​យ៉ាង​លម្អិត​អំពី​សេវា​ជួល​មិត្ត​ស្រី​នៅ​ទីក្រុង​តូក្យូ ក្នុង​ការ​​ញ៉ាំ​អាហារ ដើរ​ផ្សារ ឬ ពិសា​កាហ្វេ​ជាដើម។

យោង​តាម​ Soranews24 បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​មាន​ផ្តល់​សេវា​ជួល​មិត្ត​ស្រី។ នាង​មាន​តម្លៃ ៦,០០០ យ៉េន (ប្រហែល​៥៤​ដុល្លារ) ក្នុង​១​ម៉ោង ហើយ​តាម​គោលការណ៍​អ្នក​ត្រូវ​ជួល​យ៉ាង​ហោច​ណាស់​២​ម៉ោង​ឡើង​ទៅ។

ប្រភព​ខាង​លើ​បន្ត​ថា មិត្ត​ស្រី​នឹង​បាន​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល​ពី​ការ​ជួល ហើយ​ពាក់​កណ្ដាល​ទៀត​នឹង​បាន​ទៅ​លើ​ក្រុមហ៊ុន។

នាង Shihomi ដែល​បាន​ធ្វើ​ការ​នេះ​រយៈពេល​៦​ខែ​បាន​និយាយ​ថា បុរស​ភាគច្រើន​ដែល​ស្វែង​រក​សេវា​ជួល​មិត្ត​ស្រី គឺ​អ្នក​ដែល​មិន​ធ្លាប់​មាន​មិត្ត​ស្រី ឬ​អ្នក​ដែល​រវល់​ពេក​មិន​មាន​ដៃ​គូ​ពិតប្រាកដ។

ប្រភព​ខាង​លើ​បន្ត​ថា​ក្រុមហ៊ុន​​មាន​ច្បាប់​តឹងរ៉ឹង​មិន​សំដៅ​ដល់​សេវាកម្ម​មនុស្ស​ពេញវ័យ ពោល​គឺ​​ទៅ​បារ ការ​រំរែក ម៉ាស្សា មិន​ត្រូវ​បាន​អនុញ្ញាត​ ការ​ផ្តល់​ធីប​អាច​ឲ្យ​ទទួល​យក ប៉ុន្តែ​របស់​ដែល​មាន​តម្លៃ​ថ្លៃ​​មិន​​ឲ្យ​ទទួល​ឡើយ។

Shihomi បាន​និយាយ​ថា​នាង និង មិត្ត​ស្រី​ដទៃ​ទៀត​​បើ​ទោះ​ជា​ភាសា​អង់គ្លេស​ពួកគេ​មិន​សូវ​ល្អ ប៉ុន្តែ​ពួកគេ​រីករាយ​នឹង​ទទួល​ភ្ញៀវ​បរទេស​​ឲ្យ​ទទួល​បាន​បទពិសោធន៍​ជុំវិញ​ទីក្រុង​តូក្យូ ដែល​វា​នឹង​អាច​ជា​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​មួយ៕

អាន៖ បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ម្តង​ទៀត

អាន៖ នៅ​ជប៉ុន​បើ​ចង់​រៀបការ​​ស្រប​ច្បាប់ ទាល់តែ​ប្តីប្រពន្ធ​មាន​នាម​ត្រកូល​ដូចគ្នា

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់