• 2019-05-05 08:55:00
  • ការអប់រំ

ការ​ស្រាវជ្រាវ​បង្ហាញ​ថា មនុស្ស​ស្រី​មិន​អាច​រក្សា​ការសម្ងាត់​លើស​ពី​៤៧​ម៉ោង​ឡើយ

  • 2019-05-05 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ស្ត្រី​ភាគ​ច្រើន​ត្រូវ​បាន​ដុត​បញ្ឆេះ​ដោយ​ចំណង់​ក្នុង​ការ​ចែករំលែក ការ​និយាយ​ដើម​លឿន​បំផុត​នៅ​ពេល​ពួកគេ​ដឹង​រឿង​ណា​មួយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Telegraph។

ជា​ធម្មតា​ពួកគេ​នឹង​និយាយ​ត ​យ៉ាង​ហោច​ណាស់​ប្រាប់​មនុស្ស​ម្នាក់​ទៀត ក្នុង​រយៈពេល ៤៧ ម៉ោង និង ១៥​នាទី។ ប្រភព​ខាង​លើ​បន្ត។

អាស្រ័យ​លើ​អ្នក​ណា​ដែល​​ត្រូវ​គេ​និយាយ​ដើម មិត្ត​ប្រុស​របស់​ពួកគេ ស្វាមី​ពួកគេ មិត្តភក្តិ ឬ ម្តាយ​​ដែល​ទំនង​ជា​ព័ត៌មាន​នឹង​ធ្លាយ​លឿន​បំផុត។

ការ​សិក្សា​លើ​ស្ត្រី​ចំនួន ៣,០០០ នាក់​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ដល់ ៦៥ ឆ្នាំ​បាន​រក​ឃើញ​ថា​៤ ក្នុង​ចំណោម​១០​នាក់ (៤០%) បាន​សារភាព​ថា​ពួកគេ​មិន​អាច​រក្សា​អាថ៌កំបាំង​បាន​ទេ ទោះ​ជា​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ ការ​សម្ងាត់​ក៏​ដោយ។

លោក Michael Cox នាយក​របស់​ក្រុមហ៊ុន​ស្រា​នៃ​ប្រទេស​ឈីលី ដែល​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ បាន​និយាយ​ថា "ជា​ផ្លូវ​ការ មនុស្ស​ស្រី​មិន​អាច​រក្សា​ការសម្ងាត់​បាន​ឡើយ"។

ការ​ស្រាវជ្រាវ​ខាង​លើ​បាន​បង្ហាញ​ទៀត​ថា ៦០%​នៃ​ស្រ្តី​នឹង​​និយាយ​ដើម​នរណា​ម្នាក់​ប្រាប់​ទៅ​កាន់​មនុស្ស​មិន​ពាក់ព័ន្ធ ដូច្នេះ​​ម្ចាស់​ខ្លួន​នឹង​មិន​ដឹង​រឿង​ឡើយ។

៣០% ទៀត​បាន​សារភាព​ថា​ពួកគេ​ចូលចិត្ត​ជំរុញ​នរណា​ម្នាក់​ឲ្យ​ទម្លាយ​រឿង​អាថ៌កំបាំង ខណៈ​ដែល​៤៥​% ឆ្លើយ​ថា ពួកគេ​នឹង​ទម្លាយ​រឿង​ចេញ​នៅ​ពេល​មាន​នរណា​ម្នាក់​ទទូច​ចង់​ដឹង​រឿង​​ពី​ពួកគេ ហើយ​ពាក្យ​ដែល​ពួកគេ​ចូលចិត្ត​ប្រើ​បំផុត​គឺ "គេ​ប្រាប់​តែ​ខ្ញុំ​ម្នាក់​ទេ​ណា ដូច្នេះ​កុំ​និយាយ​ឲ្យ​អ្នក​ផ្សេង​ដឹង​ឲ្យ​សោះ"។

ភាគ​ច្រើន​នៃ​ស្រ្តី​ទាំង​នោះ​សុទ្ធ​តែ​បាន​និយាយ​ដូច​គ្នា​ថា មាន​តែ​ប្តី​ពួកគេ​ទេ​ដែល​ជា​អ្នក​អាច​រក្សា​ការ​សម្ងាត់​បាន​១០០%។ ប្រភព​ខាង​លើ​បន្ត៕

អាន៖ រឿងរ៉ាវ ៣ យ៉ាងដែលអ្នក​គួរតែយល់ពី​ "មនុស្ស​និយាយ​តិច"

អាន៖ វិធី ៤ យ៉ាង​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្វែងរក​ទេពកោសល្យ​ពិត​ប្រាកដ​របស់អ្នក

ប្រភព៖ telegraph ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់