- 2019-05-07 06:00:00
- ការអប់រំ
សប្បាយហ៊ឺហាអស់ចិត្តហើយ ធ្វើ១៧រឿងនេះ នៅវ័យ៣០ ទើបលែងខ្លាចក្រ
- 2019-05-07 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយហ៊ឺហាអស់ចិត្តហើយ ធ្វើ១៧រឿងនេះ នៅវ័យ៣០ ទើបលែងខ្លាចក្រ
ចន្លោះមិនឃើញ
ក្រោយដើរលេងសប្បាយហ៊ឺហាជាមួយមិត្តភ័ក្ដិអស់ចិត្ត អ្នកគួរចេះកំណត់ទិសដៅសម្រាប់ខ្លួនឯង ដើម្បីកុំឲ្យវង្វេងវង្វាន់ រសាត់អណ្ដែតតាមតែយថាកម្ម រួចក៏មកអង្គុយស្ដាយក្រោយ។
មនុស្សយើងនៅពេលដែលឈានចូលដល់វ័យ៣០ គឺល្មមអាចចេះទទួលខុសត្រូវ និងគិតគូអ្វីគ្រប់យ៉ាងបានល្អិតល្អន់ មិនថាបញ្ហាតូចឬធំក្នុងជីវិត។
រឿងទាំង១៧នេះ ជាអ្វីដែលត្រូវបង្កើន ដើម្បីភាពជឿជាក់ឆ្ពោះទៅរកភាពជោគជ័យ មានលុយចាយពេញៗដៃទាំងវ័យក្មេង ចាប់ពីអាយុ ៣០ឆ្នាំទៅ។
១. ស្វែងរកការងារដែលអ្នកស្រឡាញ់ និងមានទេពកោសល្យតាំងតែពីកំណើត។ ឧទាហរណ៍ថា៖ អ្នកស្រឡាញ់អាជីពជាអ្នកសារព័ត៌មាន។
២. ចំណាយពេលចាប់ពី ១០ ទៅ១៥ នៅកន្លែងដ៏ស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃ។ ឧទាហរណ៍៖ ក្រោយបាយថ្ងៃរួច អ្នកគួរសម្រាកភ្នែកពីការងារ ដោយឈប់មើលកញ្ចក់កុំព្យូទ័រ ឬឈប់ប្រើហ្វេសប៊ុកខ្លះក៏ល្អ។
៣. បោះបង់ទម្លាប់អាក្រក់ៗចោលឲ្យអស់។ ឧទាហរណ៍៖ អ្នកតែងមានទម្លាប់ធ្វើអ្វី១មិនចប់ ទុកសិនចាំពេលនេះ ឬចាំពេលនោះ តែងាកមកធ្វើឲ្យរួចរាល់ មុនពេលកំណត់។
៤. នៅក្បែរមនុស្សដែលមានគំនិតវិជ្ជមាន និងតែងលើកទឹកចិត្ត
៥. ចាប់ផ្ដើមបង្កើតទម្លាប់រស់នៅស្អាត មិនមែនចេះតែវែកប្រឡោះ ឬវែកកន្លែងដេក គ្មានសណ្តាប់ធ្នាប់។
៦. រៀនចម្អិនម្ហូបដែលអ្នកចូលចិត្ត
៧. ដឹងថានរណាជាមិត្តពិតប្រាកដរបស់អ្នក
៨. កុំប្រាប់គេ ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នក
៩. ចំណាយពេលវេលា ជាមួយមនុស្សដែលស្រឡាញ់អ្នក ជាពិសេសគ្រួសារ ឬកូនៗ
១០. រកលុយឲ្យកាន់តែច្រើន តែអ្នកក៏ត្រូវមានកាដូសម្រាប់ខ្លួនឯងផងដែរ
១១. រៀនបើកឡាន និងមានប័ណ្ណបើកបរស្របច្បាប់
១២. បែងចែកពេលវេលាធ្វើការងារបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល
១៣. គួររៀនរស់ដោយខ្លួនឯង ឬរើចេញពីផ្ទះគ្រួសារមករស់នៅខ្លួនឯង
១៤. រៀននិយាយជាសាធារណៈ ឬនៅលើវេទិកា
១៥. ស្វែងរកស្ទីលដែលអ្នកពេញចិត្ត កុំខ្វល់គេថាមិនស្អាត
១៦. អានសៀវភៅឲ្យច្រើន ទោះបីសៀវភៅក្មេងៗក៏ដោយ
១៧. កុំភ្លេចថែសុខភាព និងរាងកាយឲ្យរឹងមាំ។