- 2019-06-16 01:55:00
- សុខភាព
ការសិក្សាចំណាស់មួយរបស់ NASA ដោយផ្តល់សារធាតុកាហ្វេអ៊ីនដល់ពីងពាង ឃើញហើយធ្វើឲ្យអ្នកលែងចង់ផឹកកាហ្វេ
- 2019-06-16 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាចំណាស់មួយរបស់ NASA ដោយផ្តល់សារធាតុកាហ្វេអ៊ីនដល់ពីងពាង ឃើញហើយធ្វើឲ្យអ្នកលែងចង់ផឹកកាហ្វេ
ចន្លោះមិនឃើញ
ការស្រាវជ្រាវមួយរបស់ NASA (The National Aeronautics and Space Administration) ដែលធ្វើឡើងកាលពីឆ្នាំ ១៩៩៥ បានរំលឹកថា សារធាតុកាហ្វេអ៊ីនវាបានជះឥទ្ធិពលយ៉ាងណាទៅលើខួរក្បាល។ នេះបើតាម Business Insider ទើបបានចុះផ្សាយកាលពីថ្ងៃសុក្រ។
ក្រុមអ្នកស្រាវជ្រាវបានពិសោធន៍ដោយឲ្យចំណីអាហារដល់សត្វពីងពាងទៅនឹងសារធាតុគីមីជាច្រើនដែលរួមមានជាតិកាហ្វេអ៊ីន កញ្ឆា និង ថ្នាំអំហ្វេតាមីន។
ការស្រាវជ្រាវជាច្រើនអំពី អត្ថប្រយោជន៍ និង គុណវិបត្តិនៃកាហ្វេត្រូវបានការសិក្សាជាច្រើនលើកឡើង។ ប៉ុន្តែតើយើងដឹងថាតើខួរក្បាលប៉ះពាល់កម្រិតណានៅក្រោមឥទ្ធិពលកាហ្វេអ៊ីន?
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអវកាសម៉ាហ្សល បានធ្វើការពិសោធន៍មួយកាលពីឆ្នាំ១៩៩៥ ទៅលើពីងពាង ហើយពិនិត្យមើលថាតើសារធាតុកាហ្វេអ៊ីនជះឥទ្ធិពលយ៉ាងណាទៅលើការកាច់សំបុករបស់ពីងពាង។
សត្វពីងពាងជាទូទៅធ្វើសំបុករបស់វាដោយផលិតសូត្រពីក្រពេញសូត្រដោយមានជំនួយពីកោសិកាដែលជាសរីរាង្គពិសេស អនុញ្ញាតឱ្យពួកវាសម្រេចចិត្តកាច់សំបុកពីងពាងដោយមានគំរូរូបរាងជាក់លាក់របស់ពួកវា។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ NASA បានរកឃើញថាខួរក្បាលពីងពាងដែលស្ថិតនៅក្រោមឥទ្ធិពលគីមី និង កាហ្វេអ៊ីន ការកាច់សំបុកពីងពាងរបស់ពួកវាគឺធ្វើឡើងខុសប្រក្រតី។
សូមក្រឡេកមើលក្រាហ្វិកខាងក្រោម៖
ប៉ុន្តែកាលពីដើមខែនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថាការផឹកកាហ្វេយ៉ាងតិច ២ ពែងក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និង ជំងឺទឹកនោមផ្អែម៕
អាន៖ កាហ្វេជាភេសជ្ជៈសុខភាព ឬ ជាអ្នកបង្កគ្រោះថ្នាក់?
អាន៖ អ្នកញ៉ាំកាហ្វេមាន៣ប្រភេទ តើអ្នកស្ថិតក្នុងចំណោមក្រុមណាមួយ?