• 2019-06-19 04:00:00
  • ការអប់រំ

អស្ចារ្យ! ស្រ្តីខ្មែរ៩រូបទទួលពានសហគ្រិនស្ត្រីឆ្នើមប្រចាំតំបន់អាស៊ានដោយផ្ទាល់ពីព្រះមហាក្សត្រ​ថៃ

  • 2019-06-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អា​ស៊ាន​លើក​ទី​៦ ​នឹង​ផ្ដល់​ជូន​ដល់​ស្ត្រី​ខ្មែរ​៩​រូប ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ ពី​ថ្ងៃ​២០​​​ -២២ ​ខែ​មិថុនា ២០១៩​ ព្រម​ទាំង​មហា​កិត្តិយស​ទទួល​ពាន​រង្វាន់​ផ្ទាល់​ពី​ព្រះមហាក្សត្រ​ថៃ ផង​ដែរ។​

​ឧក​ញ៉ា ស្រ៊ាត មុំ​សុ​ភា ​ជន​បង្គោល​​តំណាង​ឲ្យ​​បណ្ដាញ​​សហ​គ្រិន​ស្រ្តី​​ប្រចាំ​តំបន់​អា​ស៊ាន ​ហៅ​កាត់​ថា AWEN ​(Asean Women Entrepreneurs Network) ​សម្រាប់​​កម្ពុជា ​និង​ជា​អនុ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ​ប្រាប់​ថា នេះ​ជា​ឆ្នាំ​ទី​៦​នៃ​ការ​ជ្រើស​រើស​​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន ។ ​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​​​មាន​ដូច​ជា​៖

១. អាយុ​ចាប់​ពី​៣០​ឆ្នាំ​​ឡើង ​

២. ​អាជីវកម្ម​ត្រូវ​តែ​​មាន​អាយុកាល​ចាប់​ពី​៥​ឆ្នាំ​ឡើង ​ព្រម​ទាំង​ចុះ​បញ្ជី​​និង​បង់​ពន្ធ​ត្រឹម​ត្រូវ

៣. ​​ត្រូវ​តែ​ជា​សហគ្រិន​ស្ត្រី​ដែល​ជា​ម្ចាស់​អាជីវកម្ម​និង​ជា​ម្ចាស់​ភាគ​ហ៊ុន​នៃ​អាជីវកម្ម។ មួយ​វិញ​ទៀត ​មាន​បុគ្គលិក​​​​ស្ត្រី​​ពី​៥០​%​

៤. ​មាន​ការ​ចែក​រំ​លែក​ចំណេះ​ដឹង បទ​ពិសោធន៍ ថវិកា ពេល​វេលា​ចូល​រួម​សកម្មភាព​​តាម​​សហគមន៍ ​ស​មាគមន៍ ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ចែក​រំ​លែក​ទៅ​​ឲ្យ​សហគ្រិន​ស្ត្រី​ផ្សេង​ទៀត។ ​ជា​បុគ្គល​គំរូ​ល្អ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សហគ្រិន​ស្ត្រី​ផ្សេង​ៗ​​ផង​ដែរ។

ឧកញ៉ា ស្រ៊ាត មុំសុភា

សម្រាប់​បេក្ខភាព​នឹង​ទទួល​ពាន​រង្វាន់​មាន​ដូច​ជា ​អ្នក​ស្រី សន សុទ្ធី ​​អ្នក​ស្រី ​អេ​លី​ដា គីម​ស្រ៊ុន ​អ្នក​ស្រី ​ហ៊ាង សុខ ​អ្នក​ស្រី តាំង​ ជីង​​ជា ​អ្នក​ស្រី ​វ៉ា ​សុខ​ជីន ​អ្នក​ស្រី ​​គៀត ​អភិវឌ្ឍន៍ ​​អ្នក​ស្រី ​ពិន នេ​ត្រា ​អ្នក​ស្រី ​ប៉ ជូ និង​អ្នក​ស្រី សុខ​ ចិន្ដា។ ​ឆ្នាំ​នេះ ​កម្ពុជា​រើស​បេក្ខភាព​ទទួល​ពាន​រង្វាន់​​ចំនួន​៩​រូប​ប៉ុណ្ណោះ ​ដោយ​កង្ចះ​ខាត​ផ្សេង​ៗ ​ត្រូវ​បាន​ឧក​ញ៉ា ស្រ៊ាត មុំ​សុ​ភា ​​មើល​ឃើញ​ថា ​​​ ​ដោយ​សារ​​បេក្ខភាព​ផ្សេង​មិន​បាន​ទទួល​ព័ត៌មាន​​គ្រប់​គ្រាន់​​ពី​ការ​ដាក់​ពាក្យ​ ​។ ​លើស​ពី​នេះ​មាន​ឧបសគ្គ​ក្នុង​ឆ្លើយ​សំនួរ ​​ពាក់​ព័ន្ធ​ពេល​វេលា ​​ព្រម​ទាំង​សហគ្រិន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​ចង់​បាន​។ .

​​ចំពោះ​គោល​បំណង​​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ ​គឺ​អនុវត្ត​ដោយ​ភ្ជាប់​ការ​ចែក​រំ​លែក​និង​ប្ដូរ​ចំណេះ​ដឹង​ បទ​ពិសោធន៍​តាម​រយៈ​វេទិកា​ ​ដើម្បី​លើក​កម្ពស់​ការ​ផ្ដល់​សិទ្ធ​អំ​ណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក៏​ដូច​ជា​ទទួល​ស្គាល់​នូវ​សមិទ្ធផល​ការ​​រួម​ចំណែក​របស់​សហគ្រិន​ស្ត្រី​អា​ស៊ាន។ សម្រាប់​​កម្ពុជា​អាច​ក្លាយ​ជា​ម្ចាស់​ផ្ទះ​​​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ។

ដើម្បី​ជំរុញ​ទឹក​ចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត ​ឈាន​ជា​សហគ្រិន​ស្ត្រី​ឆ្នើម ឧក​ញ៉ា ស្រ៊ាត មុំ​សុ​ភា ផ្ដល់​អនុសាសន៍​ថា ​​​ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ ។ ស្រ្តី​​គួរ​តែ​​​អភិវឌ្ឍន៍​ខ្លួន​ពី​​ក្នុង​ប្រទេស​មក​ក្នុង​តំបន់​និង​​ទៅ​​ថ្នាក់​អន្តរជាតិ ​តាម​រយៈ​ការ​ចូល​រួម​ប្រកួត​ផ្សេង​ៗ​។ លោក​ស្រី​បញ្ជាក់​ថា សូម​កុំ​ទុក​ខ្លួន​ឯង​​ឲ្យ​​ម្នាក់​ឯង តែ​​​ត្រូវ​នៅ​ក្នុង​បណ្ដាញ​ ​​ដើម្បី​អភិវឌ្ឍន៍​ប្រមូល​បាន​សំ​លេង​តែ​មួយ ​ព្រម​ទាំង​ធ្វើ​ដំណើរ​ទៅ​រួម​គ្នា៕

​ចុចអាន៖ ​​ ស្ត្រី​ខ្មែរ​មហិច្ឆតា​ខ្ពស់​!​ សុខ​ចិត្ត​ចាយ​លុយ​ខ្លួន​ឯង​ធ្វើ​គម្រោង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​យុវតី​ជំនាន់​ថ្មី​

អត្ថបទ៖ លឹម សុនា

មតិយោបល់