• 2019-07-01 03:09:28
  • សុខភាព

ស្រ្តីទៅពិនិត្យផ្ទៃពោះ​មិនអស់លុយ​ ហើយ​បាន​លុយ​មក​វិញទៀត

  • 2019-07-01 03:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ខៀវ កាញារីទ្ធី រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​សរសេរ​នៅ​លើ​គណនី​របស់​ខ្លួន​ថា "ពី​មុន​ ស្ត្រី​យេីង​ពេល​មាន​ផ្ទៃ​ពោះ​ ទៅ​ពិនិត្យ​ពេទ្យ​ដោយ​អស់​លុយ​ ចាប់​ពី​ពេលនេះទៅ​ ពេល​ទៅ​ពិនិត្យ​ពេទ្យ​បាន​លុយ​ថែម​ទៀត​ ហេីយ​ត្រូវ​ទៅ​ពិនិត្យ​ ៤​ ដង​។"

ឯកឧត្តម បាន​បន្ត​ទៀត​ថា យេីង​ធ្វើ​នេះ​ ដេីម្បី​បន្ថយ​អត្រា​កុមារ ​ដែល​កេីត​មក​មានកាយសម្បទា​ ឬ​ សតិបញ្ញា​ មិន​គ្រប់គ្រាន់។

ការ​លើកឡើង​របស់​ឯកឧត្តម​ ខៀវ កាញារីទ្ធ ខាង​លើ​នេះ ដោយ​បាន​ដកស្រង់​ប្រសាសន៍​ សម្តេច​តេជោ ហ៊ុន​សែន​ ក្នុង​ឱកាស​ធ្វើ​អធិបតី​ក្នុង​ការ​ផ្ទេរ​សាលា​កុមារ​ គថ្លង់​ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​ នា​ថ្ងៃ​ទី​ ១​ កក្កដា​ ២០១៩៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់