• 2019-07-05 10:59:00
  • សុខភាព

ខែ​ភ្លៀង​មក​ដល់​ភ្លាម! ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ធំ​មួយ​ចែក​អាវភ្លៀង​ព្រោង​ព្រាត​ មុខ​គន្ធបុប្ផា

  • 2019-07-05 10:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដែល​ជិះ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​នា​រដូវវស្សា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​​​ បាន​ចុះ​ចែក​អាវ​ភ្លៀង​ ប្រមាណ​ ១០០០ អាវ​ដ​ល់​​​អ្នក​ដំណើរ​តាម​ផ្លូវ ក៏​ដូចជា​ប្រជាពលរដ្ឋ​​ដែល​ខ្វះខាត​ ជា​ពិសេស​​​គ្រួសារ​អ្នក​ជំងឺ​ដែល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ក្រៅ​​ពី​​ហេតុ​ផល​ខាង​លើ​​គោល​បំណង​នៃ​ការ​ចែក​អាវភ្លៀង​នេះ គឺ​​ជា​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ឲ្យ​​ប្រជាជន​គេច​​​ផុត​ពី​ជំងឺ​ផ្សេងៗ​ដែល​​ងាយ​កើត​ឡើង​ក្នុង​រដូវ​​នេះ ពិសេស​ជំងឺ​ផ្ដាសាយ។

ការចែក​រំលែក​នេះ​បាន​ធ្វើ​អោយ​ប្រជាជន​មាន​ភាព​សប្បាយ​​រីករាយ​​​​យ៉ាង​ខ្លាំង ដោយ​​ម្នាក់ៗ​បាន​បង្ហាញ​នូវ​ទឹក​មុខ​ញញឹម​ពព្រាយ​គ្រប់ៗ​គ្នា។

នេះ​មិន​មែន​​ជា​​លើក​ទី​មួយ​​ទេ​ដែល​ក្រុមហ៊ុន​ខាង​លើ​បាន​ធ្វើ​សកម្ម​មនុស្ស​ធម៌​បែប​នេះ តួ​យ៉ាង​​មេនូឡាយហ្វ៍ តែង​តែ​​​​រៀប​ចំ​​កម្មវិធី​ជា​ច្រើ​ន​ដើម្បី​ជួយ​សង្គម​​ដូចជា ចែក​មួក​សុវត្ថិភាព​ និង​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ តំបន់​អង្គរ​ និង​អង្គាស​ថវិកា​ដើម្បី ជួយ​​​​​​​​​​​​​​​​​​​​ដល់​មន្ទីរពេទ្យ​កុមារ ដែលមានទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់