- 2019-07-07 00:07:00
- ការអប់រំ
មិនមានបន្ទប់ទឹកនៅលើយានអវកាសទេ នេះជាវិធីដែលអវកាសយានិកប្រើបន្ទប់ទឹក
- 2019-07-07 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមានបន្ទប់ទឹកនៅលើយានអវកាសទេ នេះជាវិធីដែលអវកាសយានិកប្រើបន្ទប់ទឹក
ចន្លោះមិនឃើញ
មានបន្ទប់ទឹកនៅឋានព្រះចន្ទ? បំភ្លេចវាចោលទៅ។
អវកាសយានិក ណេល អាមស្រ្តង (Neil Armstrong) និង បាស អាលឌ្រីន (Buzz Aldrin) គឺជាមនុស្សដំបូងគេដែលបានដាក់ជើងនៅលើឋានព្រះចន្ទ នៅពេលអាប៉ូឡូទី១១បានចុះចតនៅទីនោះកាលពី៥០ឆ្នាំមុន គឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩។
វិស្វកររបស់អង្គការណាសាមានការមមាញឹកណាស់ក្នុងការរិះរកវិធីបញ្ជូនអវកាសយានិកពីផែនដី ទៅកាន់ព្រះចន្ទ ដូច្នេះពួកគេមិនបានគិតដល់ការធ្វើបន្ទប់ទឹកនៅលើយានអវកាសទេ រហូតមកដល់ទសវត្សឆ្នាំ ១៩៨០ ទើបយានអវកាសចាប់ផ្តើមមានបន្ទប់ទឹកប្រើ។
ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១១ អវកាសយានិកត្រូវតស៊ូជាមួយការបន្ទោបង់ ដើម្បីជួយសង្គ្រោះខ្លួនឯង។ នេះជាដំណើរការដែលពួកគេប្រើសម្រាប់អាចម៍នោម៖
ដើម្បីនោម ពួកគេប្រើរបស់ម្យ៉ាងដូចជាស្រោមអនាម័យ។ នោមដាក់ក្នុងរបស់នោះរួចខ្ចប់ទុកក្នុងកាបូបមួយ តែគេមិនឌីហ្សាញសម្រាប់មនុស្សស្រីឡើយ ព្រោះសម័យនោះអវកាសយានិកសុទ្ធតែជាបុរស។
សម្រាប់ការបត់ជើងធំ ក៏មិនប្រសើរដែរ។ គេប្រើថង់ប្លាស្ទិច រចនាឡើងល្មមនឹងទំហំគូទ។ បន្ទាប់ពីបត់ជើងរួច គេខ្ចប់វាទុក ដែលគេឲ្យឈ្មោះថាជា "ថង់លាមក"។ របាយការណ៍របស់ NASA បង្ហាញថាបើទោះជាអវកាសយានិកខ្ចប់កាកសំណល់អាចម៍នោមរបស់ពួកគេទុកក្នុងថង់ក៏ដោយ ប៉ុន្តែបញ្ហាក្លិនស្អុយនៅតែជះភាយពេញយានអវកាស។
Buzz បាននិយាយកាលពីខួបទី៤០នៃការចុះចតថា "វាឯកោដូចនរកនៅទីនោះ។ ខ្ញុំនោមដាក់ខោរបស់ខ្ញុំ"៕
អាន៖ ពីក្រោយរឿងរ៉ាវនៃរូបភាពដ៏ល្បីដែលថតពីព្រះចន្ទមកផែនដី