- 2019-07-09 04:56:57
- ការអប់រំ
ក្ដៅៗ! ចេញហើយតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុបនិងបំពេញវិជ្ជា
- 2019-07-09 04:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ចេញហើយតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុបនិងបំពេញវិជ្ជា
ចន្លោះមិនឃើញ
តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុប និងបំពេញវិជ្ជាសម័យប្រឡង១៩ ខែសីហា ឆ្នាំ២០១៩ ចេញជាផ្លូវការហើយនៅព្រឹកនេះ។
ក្រសួងអប់រំនៅព្រឹកនេះបានបញ្ចេញតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងបាក់ឌុប និងបំពេញវិជ្ជាទាំងផ្នែកវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្ត។
សម្រាប់ផ្នែកវិទ្យាសាស្រ្តសង្គមថ្ងៃទីមួយនៃសម័យប្រឡងគឺមានមុខវិជ្ជាផែនដី និងបរិស្ថាន ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។ ចំណែកថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី២០ ខែសីហា វិញមានមុខវិជ្ជាគណិតវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា និងអងក្សរសាស្រ្តខ្មែរ។
សម្រាប់ខាងវិទ្យាសាស្រ្តវិញថ្ងៃទីមួយមានមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ខណៈថ្ងៃទីពីរវិញមានមុខវិជ្ជាអក្សរសាស្រ្តខ្មែរ រូបវិទ្យា និងគណិតវិទ្យា៕