- 2019-07-21 04:59:00
- ការអប់រំ
ក្រុមអវកាសយានិក ពន្យល់មូលហេតុដែល អាំស្រ្តង ត្រូវជ្រើសរើសឲ្យដើរលើផ្ទៃឋានព្រះចន្ទមុនគេ
- 2019-07-21 04:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអវកាសយានិក ពន្យល់មូលហេតុដែល អាំស្រ្តង ត្រូវជ្រើសរើសឲ្យដើរលើផ្ទៃឋានព្រះចន្ទមុនគេ
ចន្លោះមិនឃើញ
ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១៩ គឺជាខួបលើកទី ៥០ នៃការចុះចតរបស់អាប៉ូឡូទី១១លើឋានព្រះចន្ទ នៅពេលដែលអវកាសយានិកអាមេរិកលោក Neil Armstrong បានក្លាយជាមនុស្សដំបូងបន្សល់ស្នាមជើងលើផ្ទៃព្រះចន្ទ។ ក្រោយមក២០នាទី Buzz Aldrin បានចុះដើរតាមក្រោយ។
មនុស្សភាគច្រើនសន្មតថា ណាសាមានគម្រោងឱ្យ អាំស្រ្តង (Armstrong) ក្លាយជាមនុស្សដំបូងគេបានជាន់ដីនៅឋានព្រះចន្ទដោយសារតែភាពចាស់ទុំរបស់គាត់។ Armstrong គឺជាមេបញ្ជាការរបស់អាប៉ូឡូទី ១១ ហើយ អាល់ឌ្រិន (Aldrin) គឺជាពីឡុតគន្លងវិថីតារា ខណៈដែលលោក ម៉ៃឃើល ខូលីន (Michael Collins) គឺជាអ្នកបញ្ជាគន្លងវិថីតារា។
នៅក្នុងព្រឹត្តិការណ៍រំលឹកខួប៤៥ឆ្នាំ នៃការឈានជើងដល់លើឋានព្រះច័ន្ទជាលើកដំបូងរបស់មនុស្ស លោកពីឡុត អាល់ឌ្រិន ដែលស្ថិតនៅលើអាប៉ូឡូទី១១ជាមួយ អាំស្រ្តង បានរៀបរាប់ថានេះជាករណីកម្រមួយរបស់ ណាសា ដែល អាំស្រ្តង បានដើរនៅលើឋានព្រះចន្ទដំបូងគេបង្អស់។
តាមធម្មតា ករណីបែបនេះអវកាសយានិកក្មេងដូច អាល់ឌ្រិន តែងតម្រូវឲ្យដើរក្នុងលំហ ហើយទុកអាំស្រ្តងដែលមានភាពចាស់ទុំជាងឲ្យមើលការខុសត្រូវក្នុងយានអវកាសព្រោះថានៅពេលមានករណីបន្ទាន់គាត់អាចគ្រប់គ្រងស្ថានការណ៍នៅក្នុងយានបានប្រសើរជាងពីឡុតក្មេងៗ។
“គ្រប់បេសកកម្មទាំងអស់មុនៗ ប្រសិនបើត្រូវដើរក្នុងលំហ (spacewalk) ត្រូវតែជាអវកាសយានិកក្មេងៗ មិនអាចជាមេបញ្ជាការ ដែលជាអ្នកត្រូវមើលការខុសត្រូវក្នុងយានបានឡើយ"។ អាល់ឌ្រិន បានរៀបរាប់។
ណាសាបានឲ្យដឹងថា តាមពិតគំនិតដំបូងឡើយគឺ អាល់ឌ្រិនទេដែលតម្រូវឲ្យដើរលើព្រះចន្ទដំបូងគេបង្អស់ ប៉ុន្តែនៅពេលយានអវកាសចុះចតលើព្រះចន្ទ ស្នុកយានមិនបានបើកគម្របខាងអាល់ឌ្រិនអង្គុយឡើយ។
ម្ល៉ោះហើយទើប អាំស្រ្តង ក្លាយទៅជាមនុស្សដំបូងគេបង្អស់ដែលបានឈានជើងលើឋានព្រះច័ន្ទ និង ក្រោយមក២០នាទីអាល់ឌ្រិនចុះទៅតាមក្រោយ ខណៈដែលខូលីន ជាអ្នកបញ្ជាការគ្រប់គ្រងនៅក្នុងយាន៕
អាន៖ ពីក្រោយរឿងរ៉ាវនៃរូបភាពដ៏ល្បីដែលថតពីព្រះចន្ទមកផែនដី