• 2019-07-27 00:30:00
  • សុខភាព

អ្នកខ្ជិលៗ តែចង់បានសុខភាពល្អ រាងស្អាត មកសាកតាមវិធីងាយៗនេះ

  • 2019-07-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ថា​ចង់​ហាត់ប្រាណ​ពិត​ជា​ងាយស្រួល​ តែ​នៅ​ពេល​ដែល​ធ្វើ​ច្បាស់​ណាស់​ប្រាកដ​ជា​ខ្ជិល​ ពី​ព្រោះ​ភាគច្រើន​តែង​យក​លេស​ថា ក្ដៅ​ពេក​ ត្រជាក់​ពេក ឬ​ខ្លះ​ថា​ចាំ​ហាត់​ល្ងាច ខ្លះ​ថា​ព្រឹក​តែ​លទ្ធផល គឺ​គ្មាន​បាន​ធ្វើ​អ្វី​ទាំងអស់។ បើ​អ្នក​ខ្ជិល​អាច​សាកល្បង​ធ្វើ​តាម​វិធី​នេះ​ក្រែង​ល មាន​ប្រសិទ្ធភាព៖

១. ក្រោកឈរ​មួយ​ម៉ោង​ម្ដង

អ្នក​ដឹង​ហើយ​ថា​អង្គុយ​យូរ​ពេក​គឺ​មិន​ល្អ​សម្រាប់​ខ្លួនប្រាណ​នោះ​ទេ។ ហេតុនេះ​មិន​គួរ​​នៅ​មុខ​ កុំព្យូទ័រ​ច្រើន​ម៉ោង​ទេ យ៉ាង​ហោច​ណាស់​ងើប​ទៅ​បន្ទប់​ទឹក​ម្ដង​ក្នុង​មួយ​ម៉ោង​ បើ​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏ដោយ។

២. ដើរ​ ២០នាទី

យ៉ាង​ហោច​ណាស់​ដើរ ២០​នាទី​ក្នុង​មួយ​ថ្ងៃ។ ការ​ដើរ​គឺ​មិន​សូវ​ជា​ហត់​ ឬ​ឈឺ​ខ្លួន​ដូច​រត់​នោះ​ទេ ដូច​នេះ​បើ​អ្នក​ខ្ជិល គ្រាន់តែ​ដើរ​យឺត​ៗ​ ឬពេល​ទៅ​ផ្សារ​ទិញ​របស់​មិន​ចាំ​បាច់​ជិះ​ម៉ូតូ​នាំ​ខាត​សាំង ដើរ​ទៅ​ចំណេញ​ជាង។

​៣​. មិន​ចាំ​បាច់​ចេញ​ក្រៅ​ផ្ទះ

បើ​មិន​ចូល​ចិត្ត​ភាព​រញ៉េរញ៉ៃ នៅ​កន្លែង​ហាត់​ប្រាណ គ្រាន់តែ​នៅ​ផ្ទះ​ដោតឡូត App ហាត់​តាម​ទូរសព្ទ​ក៏​អាច​ឲ្យ​អ្នក​មាន​រាង​ស្អាត​បាន​ដែរ​ ដូចនេះ​មិន​ចាំ​បាច់​អស់​លុយ​ហើយ​ងាយ​ស្រួល​ទៀត។

៤. ចំណាយ​ពេល​រត់​ក្នុង​មួយ​បទ

ជំនួស​ឲ្យ​ការ​​រត់​ចម្ងាយ​ឆ្ងាយ អ្នក​គ្រាន់​តែ​រត់​ក្នុង​មួយ​បទ​ចម្រៀង​បាន​ហើយ ភាគ​ច្រើន​មាន​រយៈពេល​ត្រឹម ៣.៥ នាទី​ប៉ុណ្ណោះ ដូច្នេះ​អ្នក​អាច​រត់​មួយ​ចប់​បទ​ជា​ការ​ស្រេច។ អ្នក​អាច​ជ្រើសរើស​បទ​ដែល​ខ្លួន​ចូល​ចិត្ត​ស្ដាប់ ឬ​ក៏​បទ​ញាក់​ក៏បាន ព្រោះ​ជួយ​ឲ្យ​មាន​អារម្មណ៍​ក្នុង​ការ​ហាត់។

៥. ការ​រួម​ភេទ

​​​​​ការ​រួមភេទ​ជា​ផ្នែក​មួយ​ជួយ​ដល់​រាងកាយ។​ តាមការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ កេប៊ិច (Quebec) ​ប្រទេស​កាណាដា​បាន​រក​ឃើញ​ថា​សកម្មភាព​រួម​ភេទ​អាច​ជួយ​ដុត​កម្ដៅ​កម្លាំង​ហាត់​ប្រាណ​។ ម៉្យាង​ទៀត​ស្ត្រី​អាច​ដុត​កម្ដៅ​កាឡូរី​ដល់​ទៅ ៩០%។

៦. គេង​គ្រប់​គ្រាន់

មិន​មែន​ហាត់ប្រាណ​ជា​ជំនួយ​ដល់​សុខភាព​ទាំងអស់​នោះ​ទេ ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​ឥទ្ធិពល​ដល់​សុខភាព និង​សុខុមាលភាព ទទួល​បាន​ការ​គេង​គ្រប់គ្រាន់​ពិត​ជា​មាន​សារៈសំខាន់ ដែល​ធ្វើ​ឲ្យ​មាន​រូបរាង​ និង​ស្បែង​ស្រស់ ស្អាត៕

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់