• 2019-08-30 03:52:11
  • ការអប់រំ

សាកលវិទ្យាល័យ ១ នៅសិង្ហបុរី កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ក្រោមហេតុផលទាំងនេះ

  • 2019-08-30 03:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Cook University ជាសាកលវិទ្យាល័យ ក្នុងប្រទេសសិង្ហបុរីត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០០៣ និងទទួលបានការគាំទ្រពីប្រជាជនក្នុងស្រុក និងក្រៅប្រទេស។ តើមានហេតុផលអ្វីខ្លះទើបសាកលវិទ្យាល័យដែល ជាសាខារបស់ James Cook នៅប្រទេសអូស្ត្រាលី ទទួលបានការចាប់អារម្មណ៍យ៉ាងនេះ?

១. សញ្ញាប័ត្រមានការទទួលស្គាល់ជុំវិញសកលលោក

បន្ទាប់ពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ James Cook University អ្នកនឹងទទួលបានសញ្ញាប័ត្រមួយ ដែលមានការទទួលស្គាល់ជុំវិញពិភពលោក។ ត្បិតអី សាកលវិទ្យាល័យមួយនេះ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមសាកលវិទ្យាល័យនាំមុខទាំងអស់ជុំវិញពិភពលោក ព្រមទាំងជាគ្រឹះស្ថានដំបូង ដែលត្រូវបានទទួលស្គាល់គុណភាពលើវិស័យអប់រំផ្នែកឯកជន ដោយ EduTrust Star ពីរដ្ឋាភិបាលសិង្ហបុរី។

២. ប្រមូលផ្ដុំដោយជំនាញល្បីៗ

មិនត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ២ នោះទេ តែសាកលវិទ្យាល័យនេះ ក៏បង្ហាត់បង្រៀននិស្សិតឲ្យក្លាយទៅជាអ្នកជំនាញលើឯកទេសរបស់ខ្លួន ដែលមានដូចជា ជំនាញពាណិជ្ជកម្ម ព័ត៌មានវិទ្យា ចិត្តវិទ្យា ការអប់រំ គណនេយ្យ សិល្បៈ វារីវប្បកម្ម វិទ្យាសាស្រ្តបរិស្ថាន ឌីស្សាញហ្គេមកម្សាន្ត ទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាដើម។

៣. បរិយាកាស និងបរិក្ខារមានស្ដង់ដារលំដាប់ពិភពលោក

សិក្សានៅ James Cook University អ្នកនឹងមានឱកាសអាចប្រើប្រាស់បាននូវគ្រឿងបរិក្ខារ និងសេវាកម្ម ដែលប្រកបដោយគុណភាព ដើម្បីជាជំនួយដល់ការសិក្សារបស់អ្នក។ គ្រឿងបរិក្ខារ និងសេវាកម្ម ទាំងអស់នោះរួមបញ្ចូលទាំងការបង្រៀន បន្ទប់សិក្ខាសាលា បណ្ណាល័យ បន្ទប់សិក្សា បន្ទប់ពិសោធន៍ កុំព្យូទ័រ បន្ទប់ហិរញ្ញវត្ថុ និងការទទួលបាននូវសម្ភារៈកីឡាជាច្រើនផ្សេងទៀត។

៤. កម្មវិធីចុះកម្មសិក្សា

កំឡុងពេលសិក្សានៅប្រទេសសិង្ហបុរី អ្នកក៏អាចចុះកម្មសិក្សានៅប្រទេសអូស្ត្រាលី ហើយអ្នកដែលរៀននៅអូស្ត្រាលី ក៏អាចមកចុះកម្មសិក្សានៅសិង្ហបុរីបានដែរ។ កម្មវិធីនេះរៀបចំឡើង ដើម្បីធានាឲ្យនិស្សិតទទួលបាននូវលទ្ធផលល្អ ចំពោះការសិក្សារបស់ពួកគេ។

៥. ជាសាលាលំដាប់ ដែលមានពិន្ទុផ្កាយ ៥ ពេញ

James Cook University ទទួលបានពិន្ទុលំដាប់ផ្កាយប្រាំ ពី Good University Guide សម្រាប់រយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយ James Cook University នឹងជួយឲ្យនិស្សិតទាំងអស់ ទទួលបានការងារល្អ ដែលសាកសមនឹងចំណេះដឹងរបស់ពួកគេ។

ដូច្នេះប្រសិនបើ មាតាបិតា ឬ អាណាព្យាបាលសិស្សមានបំណងចង់អោយកូនៗជាទីស្រលាញ់ទៅបន្តការសិក្សាទាំងថ្នាក់វិទ្យាល័យ បរិញ្ញាបត្រ ឬ អនុបណ្ឌិត និងការសិក្សាវគ្គខ្លីនៅក្រៅប្រទេស លោកអ្នកអាចធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយអ្នកជំនាញប្រឹក្សារបស់ W​​EduAbroad

ទាក់ទងមកឥឡូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៖ ០១៧ ៥៤ ៨៣ ៥៤ | ០៨១ ៦៣ ៦៣ ៦០៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់