• 2019-08-20 10:00:00
  • សុខភាព

អាកាសធាតុប្រែប្រួលរហូតអីចឹង គួរញ៉ាំតែប្រភេទណាដើម្បីទប់ទល់ជំងឺ?

  • 2019-08-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផឹក​តែ​ គួរ​តែ​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ប្រភេទ​តែ​និមួយៗ។ ស្លឹក​តែ​មាន​ច្រើន​ប្រភេទ ហើយ​ក៏​បែងចែក​តាម​រដូវ​កាល​ ក៏​ដូច​ជា​តាម​សុខភាព​រូបរាង​កាយ​ផង​ដែរ។ ដល់​រដូវ​ភ្លៀង​ចឹង​បើ​បាន​ ផឹក​តែ​ក្ដៅ​អង្គុយ​មើល​ទឹក​ភ្លៀង​ ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាក់ជា​មិន​ខាន​។ ខាង​ក្រោម​នេះ ជា​តែ​ ៣ ​ប្រភេ​ទ​​ដែល​ងាយ​ស្រួល​រក​ទិញ តម្លៃ​សមរម្យ និង​មាន​គុណប្រយោជន៍​​ច្រើន​សម្រាប់​សុខភាព។

១. ស្លឹក​តែ​ពណ៌ស

តែ​ពណ៌ស​ជា ប្រភេទ​ប្រឆាំង​អុកស៊ីតកម្ម​លើស​តែ​បៃតង​ដល់​ទៅ​ ៣​ដង។ តែ​ពណ៌ស​ជា​ តែ​ដែល​មាន​ជាតិ​ស្រាល​ ផឹក​ទៅ​មិន​ត្រឹម​តែ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​នោះ​ទេ ប៉ុន្តែ​វា​មាន​ជាតិ​ខូឡាជេន ដែល​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ព្រម​ទាំង​ដុត​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន។

២.តែ​ជីរអង្កាម

​​​ផឹក​តែ​ជី​អង្កាម​ក្ដៅៗ បន្ទាប់​ពី​បាយ​រួច​ជួយ​បន្ធូរ​សាច់ដុំ​ពោះវៀន និង​កាត់​បន្ថយ​ការ​ឈឺចាប់​ពោះ។ ម៉្យាងទៀត​អត្ថប្រយោជន៍​នៃ​តែ​នេះ​គឺ ព្យាបាល​ជំងឺ​តាន​តឹង ហើយ​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ​ចំពោះក្លិន និង​រស់ជាតិ​របស់​វា​​ស្រាល។ របៀប​ធ្វើ​គ្រាន់​តែ​ទិញ​ជី​អង្កាម​ស្រស់​ លាង​អោយ​ស្អាត​ដាក់​ក្នុង​ទឹក​ក្ដៅ ៣នាទីជាការស្រេច។

៣.តែ​ផ្កា​កុលាប

ប្រភេទ​តែ​នេះ​គឺ យក​ផ្កា​កុលាប​ស្រស់ រួម​ជា​មួយ​នឹង​ស្លឹក​តែ ប៉ុន្តែ​វា​អាច​នឹង​មាន​ជាតិ​ធ្ងន់​ជាង​តែ​ប្រភេទ​ផ្សេង​ៗ បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​តែ​ប្រភេទ​រស់​ជាតិ​ធ្ងន់ អ្នក​អាច​សាកល្បង​ញ៉ាំ​បាន ព្រោះ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​។ តែ​នេះ​មិន​​ត្រឹម​តែ​ឆ្ងាញ់​ទេ តែ​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ដូចជា ជំនួយ​ស្បែក​ និង​បំបាត់​ជាតិ​ពុល មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្បូរ​វីតាមីន​ A, B3, C, D និង E តែ​ផ្កា​កុលាប​ក៏​ជួយ​ព្យាបាល​បំពង់ក​ផង​ដែរ។

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់